ព័ត៌មានទាន់ហេតុការណ៍៖

កំពុងលួចកាត់ខ្សែភ្លេីងសមត្ថកិច្ចមកទាន់ចាប់យកទៅសួរនាំនៅប៉ុស្តិ៍ទន្លេបាសាក់

ចែករំលែក៖

ភ្នំពេញ​៖  ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចកាត់ខ្សែភ្លេីង​រដ្ឋដែលនៅជាប់ស្ពានអាកាសក្បាលថ្នល់​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ហើយខណៈកំពុងធ្វេីសកម្មភាពក៏ត្រូវប្រជាពលរដ្ឋឃេីញរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វេីការឃាត់ខ្លួនភ្លាមៗតែម្តង។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០២១​។ 

ជនសង្ស័យឈ្មោះអាន ឡូយ​សុខចាន់​ ភេទប្រុស អាយុ៣៨ឆ្នាំ​ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ 

តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុអ្នកដំណេីរបានប្រទះឃេីញជនសង្ស័យកំពុងធ្វេីសកម្មភាពកាត់ខ្សែភ្លេីងដែលនៅក្រោមស្ពានអាកាសក្បាលថ្នល់​ ហើយក៏រាយការណ៍ទៅសមត្ថកិច្ចតែម្តង។ 

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានចុះមកដល់ចំណុចកេីតហេតុនិងនាំខ្លួនជនសង្ស័យយកទៅសួរនាំដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖