ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បេីករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបើកបុកពីចំហៀងពេញទំហឹងបណ្តាលឱ្យគាបជាប់កង់ខាងមុខរងការខូចខាត ចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ តាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BC-7963 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុក៏ទាញចង្កូតបត់ឆ្វេងបំណងឆ្លងផ្លូវត្រឡប់ក្រោយវិញ តែភ្លាមឯនោះមានយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1N -3902 ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តនោះពីចំហៀងពេញទំហឹងបណ្តាលឱ្យគាបម៉ូតូជាប់កង់រថយន្តខាងស្តាំរងការខូចខាត តែសំណាងល្អម្ចាស់ម៉ូតូគ្រាន់តែរងរបួសស្រាល។
ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយយករថយន្តនិងម៉ូតូទៅជួសជុលរៀងៗខ្លួន៕
ដោយ៖សុខាសែនជ័យ