ព័ត៌មានទាន់ហេតុការណ៍៖

ឃោរឃៅណាស់! សម្លាប់ក្មេងប្រុសអាយុ១២ម្នាក់ប្លន់យកទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ​៖​ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវបានឃាតកសម្លាប់ច្រកចូលបាវហើយចាក់សោទុកចោលក្នុងបន្ទប់ដើម្បីប្លន់យកទ្រព្យសម្បត្តិ រួចហើយឃាតកក៏គេចខ្លួនបាត់ទៅ។ 

ហេតុការណ៍​នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច​ ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០២១​ នៅបន្ទប់ជួលជាន់ទី២​ ក្នុងភូមិត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

ជនរងគ្រោះឈ្មោះគៀន​ ដារ៉ា​ ភេទប្រុសអាយុ១២ឆ្នាំ​ រស់នៅក្នុងបន្ទប់ជួលជាមួយម្តាយ​ជាន់ទី១​ ក្នុងភូមិ​សង្កាត់កេីតហេតុខាងលេី​ មានស្រុកកំណេីតនៅស្រុកគាស់ក្រឡ​ ខេត្តបាត់ដំបង។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ស្ត្រីជាម្តាយជនរងគ្រោះបានមកស្នាក់នៅកន្លែងកេីតហេតុអស់រយៈពេល២ឆ្នាំមកហេីយ​ ហេីយគាត់ជាស្ត្រីមេម៉ាយ​ រាល់ថ្ងៃមានកូនចំនួន២នាក់​ ស្រីម្នាក់ប្រុសម្នាក់​ កូនច្បងអាយុ១៥ឆ្នាំ​ ចំណែកកូនប្រុសដែលស្លាប់អាយុ១២ឆ្នាំ។ 

នៅថ្ងៃកេីតហេតុក្មេងប្រុសរងគ្រោះបាននៅបន្ទប់ជួលតែម្នាក់ឯងដោយម្តាយនិងបងស្រីទៅធ្វេីការអស់។ 

ប្រភពព័ត៌មានពីម្តាយក្មេងរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់កំពុងធ្វេីការស្រាប់តែម្ចាស់ផ្ទះជួលបានខលប្រាប់ថាកូនប្រុសរបស់គាត់ត្រូវជនមិនស្គាល់មុខសម្លាប់ច្រកបាវទុកក្នុងបន្ទប់ផ្សេងនៅជាន់ទី២​ ភ្លាមនោះរូបគាត់ក៏សុំអ្នកគ្រប់គ្រងចេញពីកន្លែងធ្វេីការសំដៅមកបន្ទប់ជួលក៏មានការភ្ញាក់ផ្អេីលតែម្តង។ ក្រោយពីដឹងថាកូនរបស់គាត់ស្លាប់ហេីយគាត់បានទៅពិនិត្យក្នុងបន្ទប់ជួលឃេីញថាបាត់បង់ខ្សែកប្លាទីនមួយខ្សែ​ កូនជ្រូកសន្សំលុយមួយ​ ទូរស័ព្ទម៉ាកOppo​ មួយគ្រឿងផងដែរ។ 

ជុំវិញករណីខាងលេីនេះផងដែរកម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនបុរសម្នាក់ដែលស្ថិតក្នុងការសង្ស័យយកទៅសួរនាំ។ 

ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់ឱ្យស្ត្រីជាម្តាយដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖