ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានសំដែងនូវការត្រេកអរបំផុត ខណៈក្រុមគ្រូពេទ្យបានជួយសង្គ្រោះប្រជាពលរដ្ឋ មានជំងឺកូវីដ-១៩ ដោយយកចិត្តទុកដាក់ ឈានដល់ជួយសម្រាលកូនបានជោគជ័យថែមទៀតផង។
លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា, ខ្ញុំសូមថ្លែងអំណរគុណជាអតិបរមាដល់កងទ័ពជួរមុខអាវស ដែលបានជួយសង្គ្រោះក្មួយស្រីមានជំងឺកូវីដ-១៩ សម្រាលកូនបានដោយជោគជ័យ។
លោកអភិបាលបានថ្លែងបន្តថា, (សូមក្មួយស្រី និងទារកមានសុខភាពល្អ ឆាប់បានជាសះស្បើយ)។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤០១នាក់ (ឆ្លងសហគមន៌: ២៨៥ និងនាំចូល: ១១៦) និងមានជាសះស្បេីយ ៤៧៥នាក់។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩១៧៧០ នាក់ និងចំនួនជាសះស្បេីយសរុបកេីន៨៧៧៧៤នាក់ និង ស្លាប់ថ្មី១២នាក់ សរុបស្លាប់១៨៧០នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2086405 ស្មេីនឹង 123455 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕
ដោយ៖ សុខ ខេមរា