ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្ទឹងត្រែង សូមថ្លែងអំណរគុណជាអតិបរមាដល់កងទ័ពជួរមុខអាវស ជួយសង្គ្រោះក្មួយស្រីមានជំងឺកូវីដ-១៩ សម្រាលកូនបានដោយជោគជ័យ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានសំដែងនូវការត្រេកអរបំផុត ខណៈក្រុមគ្រូពេទ្យបានជួយសង្គ្រោះប្រជាពលរដ្ឋ មានជំងឺកូវីដ-១៩ ដោយយកចិត្តទុកដាក់ ឈានដល់ជួយសម្រាលកូនបានជោគជ័យថែមទៀតផង។ 

លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា, ខ្ញុំសូមថ្លែងអំណរគុណជាអតិបរមាដល់កងទ័ពជួរមុខអាវស ដែលបានជួយសង្គ្រោះក្មួយស្រីមានជំងឺកូវីដ-១៩ សម្រាលកូនបានដោយជោគជ័យ។ 

លោកអភិបាលបានថ្លែងបន្តថា, (សូមក្មួយស្រី និងទារកមានសុខភាពល្អ ឆាប់បានជាសះស្បើយ)។ 

សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី២៨ ខែសីហា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤០១នាក់​ (ឆ្លងសហគមន៌​:​ ​​២៨៥ និង​នាំចូល:​ ១១៦) និងមានជាសះស្បេីយ​ ៤៧៥នាក់។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៩១៧៧០​ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន៨៧៧៧៤នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​១២នាក់​ សរុប​ស្លាប់១៨៧០នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2086405 ស្មេីនឹង​ 123455  ក្នុង១លាន នាក់​ ។ 

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕ 

ដោយ៖ សុខ ខេមរា


ចែករំលែក៖