ព័ត៌មានទាន់ហេតុការណ៍៖

នៅខេត្តមណ្ឌលគិរី រកឃើញករណីវិជ្ជាមានជំងឺកូវីដ-១៩ ប្រភេទមេរោគបម្លែងខ្លួនថ្មី (Delta)ចំនួន ២០នាក់ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ !

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជាមានជំងឺកូវីដ-១៩ ប្រភេទមេរោគបម្លែងខ្លួនថ្មី (Delta)ចំនួន ២០នាក់ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ឲ្យបានជ្រាបថា៖ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបន្តការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមាន កូវីដ-១៩ នាពេលកន្លងមក និងយោងតាមលទ្ធផលតេស្ត (Rapid Test) នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រកឃើញមានវិជ្ជមានកូវី ដ-១៩ និងដោយសង្ស័យជាប្រភេទមេរោគបម្លែងខ្លួនថ្មី(Delta) ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលក៏បានបញ្ជូនសំណាក ទៅពិនិត្យ (PCR) នៅវិទ្យាស្ថាន ប៉ាស្ទ័រ ។ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ជាលទ្ធផលបញ្ជាក់ដោយ វិទ្យាស្ថាន ប៉ាស្ទ័រ បាន រកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទមេរោគបម្លែងខ្លួនថ្មី (Delta) ចំនួន ២០ នាក់ ស្រី ១៧ នាក់ បន្ថែមទៀត មានឈ្មោះដូច ខាងក្រោម ៖

បុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ធ្លាប់មានប្រវត្តិប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលរដ្ឋបាលខេត្តបានរក ឃើញនាពេលកន្លងមក ដោយតម្រូវឲ្យអ្នកប៉ះពាល់ទាំងអស់នោះធ្វើតេស្តសំណាក និងបុគ្គលមួយចំនួនទៀតមានអាការៈមិនស្រួល ខ្លួន (សង្ស័យ) ជារោគសញ្ញានៃជំងឺកូវីដ-១៩ បានស្ម័គ្រចិត្តស្នើសុំយកសំណាកធ្វើតេស្ត (Rapid Test) និងតេស្ត PCR ជាលទ្ធ ផល គឺមានវិជ្ជមានកូវីដ-១៩ ប្រភេទមេរោគបម្លែងខ្លួនថ្មី (Delta) និងបានយកមកព្យាបាលនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី និងវិទ្យាល័យ ហ៊ុន សែន កោះញែក ។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលខេត្ត មណ្ឌលគិរី សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយ អ្នកមានវិជ្ជមានកូវីដ-១៩ ឬមានរោគសញ្ញាក្អក ផ្ដាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ពិបាកដកដង្ហើម កំដៅក្នុងខ្លួនឡើងខ្ពស់ លើសពី ៣៧ អង្សាសេ និងរោគសញ្ញាផ្សេងទៀតដែលសង្ស័យ សូមរូសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅ ជិតកន្លែងបងប្អូនរស់នៅ និង/ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងលេខទូរស័ព្ទ០៩៧៦០២៨៨៨៨០១២៨២៥០៩៨, ០៩៧៩០៩៩៩៩៧។

រដ្ឋបាលខេត្តមណ្ឌលគិរី សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល និងសូមមេត្តាចូលរួមសហការអនុវត្តប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖