ព័ត៌មានទាន់ហេតុការណ៍៖

លួចបានហើយតែរត់មិនរួចត្រូវសមត្ថកិច្ចតាមចាប់បានវិញ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួននាំមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅចំណុចលើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ   

តាមសមត្ថកិច្ចនគរបាលស្រុកព្រៃនប់បានឱ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ នៅចំណុចផ្ទះជួលរបស់ឈ្មោះ សុខ ចាន់ឌី ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ មានករណីអំពើលួច (លួចកាច់បំបែកសោ.កម៉ូតូ)១ករណីបានកើត​ឡើងបង្កដោយឈ្មោះតាំ ណៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពលួចកាច់បំបែកសោ.កម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HY-៩៤៧២  របស់ឈ្មោះហុីម ហ្វើត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ ។  សមត្ថកិច្ចបន្តថា  ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះគេចខ្លួនមកដល់ចំណុចខាងលើក៏ត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងតែម្តង  ។​ជនសង្ស័យរួមទាំងវត្ថុតាង បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ដោយ៖ ឆ្លាម សមុទ្រ


ចែករំលែក៖