ព័ត៌មានទាន់ហេតុការណ៍៖

សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន! ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ០២នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ករណីឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើនេះកាលពីម៉ោង១៨ និង០០នាទី                                                                                                                                                                ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នៅចំណុចតាមផ្លូវបេតុង ភូមិអ័រគីដេរ សង្កាត់អូរបែក្អម ខណ្ឌសែនសុខ ។ 

សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យទាំង០២នាក់៖

១-ឈ្មោះ ជា ប្រុស  ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន នៅស្នាក់នៅភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។២-ឈ្មោះ ឡាច សុខខេង  ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន នៅស្នាក់នៅបន្ទប់ជួល សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។  សមត្ថកិច្ចដកហូតក្រាមសថ្លា ០១ ថង់ធំ  បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖