ភ្នំពេញ៖ បើយោងតាមផេកផ្លូវការ របស់សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ឱ្យដឹងថា,កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ក្រោមអាយុ ១៨ឆ្នាំ ចំនួន១០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ រួចរាល់ហើយ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។
សហព័ន្ធខ្មែរកីឡាហែលទឹក សូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័នជំនាញ និងថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC និងជាពិសេស សូមគោរអរគុណ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងជ្រាលជ្រៅបំផុតដែលបានផ្តល់វ៉ាក់សាំងដូសទី២ ដល់កីឡាករ កីឡាការិនី ក្រោមអាយុ១៨ឆ្នាំ ដេីម្បីបានចាប់ផ្តេីមហ្វឹកហាត់ ចេញទៅចូលរួមការប្រកួត និងហាត់ហ្វឹកហាត់នៅក្រៅប្រទេសនានា។
កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ក្រោមអាយុ ១៨ឆ្នាំ ចំនួន១០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ រួចរាល់ហើយរួមមាន ៖
១. កីឡាការិនី កាំង មុយនីន
២. កីឡាការិនី អ៊ួង សែននី
៣. កីឡាការិនី វ័ច ហ្សង់ឆាយ
៤. កីឡាការិនី ឃឺន ចន្ទចរិយា
៥. កីឡាករ ប៊ាន សុខហ៊ុយ
៦. កីឡាករ ទួន ទិត្យសត្យា
៧. កីឡាករ លឹម សុខវឌ្ឍន៍នន្ទ
៨. កីឡាករ ឈឹម សាគិ
៩. កីឡាករ ហែម ថុនពុទ្ធាវង្ស
១០. កីឡាករ ឌឿន សុធី
ដោយ ៖ សិលា