ព័ត៌មានទាន់ហេតុការណ៍៖

វគ្គសិក្សា Full Stack Developer Bootcamp ឆ្នាំ2021របស់SabaiCode ដែលទទួលបានការឧបត្ថម្ភពីសែលកាត បានចាប់ផ្តើមជាមួយនិស្សិតដែលអនាគតអ្នកសរសេរកូដដ៏មានទេពកោសល្យចំនួន 10 រូប

ចែករំលែក៖

កាលពីដើមឆ្នាំកន្លងមកនេះ ក្រុមហ៊ុន សែលកាត បានសហការជាមួយ SabaiCode ដើម្បីគាំទ្រគំនិតផ្តួចផ្តើមរបស់ខ្លួនក្នុងការផ្តល់ឱ្យនិស្សិតដែលមានសក្តានុពលខ្ពស់នូវជំនាញឌីជីថលដែលពួកគេត្រូវការនៅក្នុងឧស្សាហកម្មឌីជីថល។វគ្គសិក្សា Full Stack Developer Bootcamp ដែលមានរយៈពេល 12ខែគឺជាកម្មវិធីអប់រំដំបូងគេដែលមានទីតាំងនៅទីក្រុងភ្នំពេញ របស់ SabaiCode ដែលជាស្ថាប័នអប់រំដែលនៅSilicon Valley។ កម្មវិធីនេះជាកម្មវិធីសិក្សាពេញម៉ោងនិងបណ្តុះបណ្តាលដោយផ្ទាល់ពីអ្នកសរសេរកូដដែលមានបទពិសោធន៍ខ្ពស់ដើម្បីជំរុញឱ្យសិស្សនិសិ្សតក្លាយខ្លួនជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សូហ្វវែ ក្នុងរយៈពេល 1 ឆ្នាំ។ ការឧបត្ថម្ភរបស់សែលកាតកើតឡើងក្នុងទម្រង់ជាអាហារូបករណ៍សម្រាប់ការសិក្សាដល់សិស្សនិស្សិតដែលមានទេពកោសល្យចំនួន 10 រូប។ សព្វថ្ងៃនេះយើងក៏បានស្វែងរកឃើញនូវសិស្សនិស្សិតទាំង 10 រូបនេះហើយផងដែរ។ មានអ្នកបានដាក់ពាក្យចូលរួមក្នុងកម្មវិធីនេះរហូតជាង 400 នាក់ឯណោះ ។ ដំណើរការនៃការជ្រើសរើសត្រូវបានធ្វើឡើងដោយ SabaiCode បានវាយតម្លៃយ៉ាងយកចិត្តទុកដាក់ទៅលើចំណាប់អារម្មណ៍ ការយល់ដឹងចំណេះដឹង និងការប្តេជ្ញាចិត្តរបស់បេក្ខជនតាមរយៈការសម្ភាសន៍ជាបន្តបន្ទាប់។ ក្នុងអំឡុងពេលដំណើរនៃការជ្រើសរើស មានសិស្សនិស្សិតដែលមានសក្តានុពលជាច្រើនដែលពិតជាមានបំណងចង់ចូលរួមវគ្គបណ្តុះបណ្តាលនេះ ដូច្នេះនាំឱ្យមានការបន្ថែមនូវនិស្សិត 2 នាក់បន្ថែមទៀត។

និស្សិតជំនាន់ទី1 នេះរួមបញ្ចូលនូវយុវជនដែលមានចំណង់ចំណូលចិត្តខាងផ្នែកឌីជីថល មានអាយុចាប់ពី 18-26 ឆ្នាំ ដែលមកពីបណ្តាខេត្តនានារួមមាន ភ្នំពេញ កំពង់ចាម បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កំពត និងតាកែវ។ លោក ឡេង ពិសិដ្ឋ ជាស្ថាបនិក SabaiCode បានមានប្រសាសន៍ទៀតថា៖ “យើងមានក្តីសោមនស្សរីករាយដែលមានសិត្សនិស្សិតជាច្រើនចាប់អារម្មណ៍មកដាក់ពាក្យចូលរួមក្នុងកម្មវិធីនេះ។ ការជ្រើសរើសនិស្សិតជំនាន់ទី1 សម្រាប់កម្មវិធី Bootcamp ក្នុងឆ្នាំ2021 នេះពិតជាមិនពិបាកជាងនេះទេ។ ដោយមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងការទទួលបាននូវជំនាញផ្នែកឌីជីថល ជាពិសេសគឺនៅក្នុងចំណោមយុវជននៅក្នុងប្រទេសកម្ពុជាដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ក្នុងពេលធ្វើការសម្ភាសន៍របស់យើង យើងពិតជាមោទនភាពណាស់ដែលមានក្រុមហ៊ុនសែលកាតជាដៃគូរសហការរបស់ SabaiCode។ ដោយការគាំទ្ររបស់សែកាត ទើបកម្មវិធីនេះទទួលបានភាពជោគជ័យ និងផ្តល់ឱ្យសិស្សនិស្សិតនូវការសិក្សាអប់រំ និងការបណ្តុះបណ្តាលបន្ថែមទៀតដែលពួកគេត្រូវការដើម្បីសម្រេចក្តីសុបិន្ត និងជំនាញដែលនឹងធ្វើឱ្យពួកគេអាចប្រកបការងារពីចំណង់ចំណូលចិត្តផ្នែកបច្ចេកវិទ្យា។ និស្សិត នៅ ន្ទខេមា អាយុ 20 ឆ្នាំបាន

និយាយថា“ខ្ញុំជឿជាក់យ៉ាងមុតមាំថាការចូលរួមវគ្គសិក្សា Bootcamp នេះនឹងផ្តល់ឱ្យខ្ញុំនូវជំនាញនិងការណែនាំជាក់ស្តែងដែលខ្ញុំត្រូវការដើម្បីសម្រេចបាននូវគោលដៅរបស់ខ្ញុំដើម្បីទទួលបានភាពជោគជ័យនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យានិងភាពច្នៃប្រឌិត”។ អ៊ុំ សុម៉ាវត្តី មានអាយុ 17 ឆ្នាំជាសិស្សមកពីខេត្តកំពង់ស្ពឺបានបន្ថែមថា​ ខ្ញុំជឿជាក់ថា Bootcamp នេះនឹងជួយសម្រេចក្តីសុបិន្តរបស់ខ្ញុំក្នុងនាមជាអ្នកសរសេរកូដម្នាក់ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុនសែលកាតដែលជួយឱ្យយើងទទួលបាននូវជំនាញដែលយើងត្រូវការ”។ លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត សូមអបអរសាទរដល់សិត្សនិស្សិតដែលត្រូវបានជ្រើសរើសនិងទទួលបានអាហារូបករណ៍។ “ ភាពជាដៃគូរវាងសែលកាតនិង SabaiCode ត្រូវបានបង្កើតឡើងដោយចក្ខុវិស័យរួមគ្នារបស់យើងដើម្បីជួយយុវជនកម្ពុជានិងលើកកម្ពស់ចំណេះដឹងនិងសមត្ថភាពផ្នែកឌីជីថល។ ខ្ញុំទន្ទឹងរង់ចាំមើលការរីកចម្រើននិងគម្រោងរបស់សិស្សនិស្សិតទាំងអស់គ្នា ហើយសូមជូនពរឱ្យពួកគេជួបតែសំណាងល្អ” ។

About Cellcard – Launched in 1998, Cellcard is the only Cambodian owned telecom operator and part of the Royal Group of Companies. Cellcard provides connectivity to more than three million customers with a strong commitment to empowering the Cambodian people and the economy for the digital age and beyond. www.cellcard.com.kh

 


ចែករំលែក៖