ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំកិនម៉ូតូហុងដាបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូស្របជាមួយរថយន្តFUSOធុនធំមួយគ្រឿងហេីយបានទាក់ដៃចង្កូតដួលចូលក្រោមរថយន្ត​ កាលពីវេលាម៉ោង៤ល្ងាច​ ថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចខាងត្បូងកងពលតូច៧០​ ប្រហែល២០០ម៉ែត្រ​ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ​។ 

រថយន្តម៉ាកFUSO ប្រភេទរថយន្តសណ្តោង​ ក្បាលពណ៌ខៀវខ្ចី​ ពាក់ស្លាកលេខភ្នំពេញ3C 5869 ។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីមសង់​ ស៊េរីឆ្នាំ២០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1DG 9267 ។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តនិងម៉ូតូធ្វេីដំណេីរស្របគ្នាក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែកន្ទុយរថយន្តទាក់ដៃចង្កូតម៉ូតូបណ្តាលឱ្យដួលចូលក្រោមរថយន្តកិនធ្វេីឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖