ព័ត៌មានទាន់ហេតុការណ៍៖

ត្តចំនួន៤​ ក្នុងក្រុងសៀមរាប​ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​ នាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការ

ចែករំលែក៖

ខេត្តសៀមរាប៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចំពោះព្រះសង្ឃនៅតាមវត្តអារាមដែលកំពុងគង់ចាំព្រះវស្សា ពិសេសក្នុងពេលដែលជំងឺកូវីដ-១៩ នៅតែរាតត្បាតជាបន្តបន្ទាប់នៅក្នុងសហគមន៍ និងដោយមើលឃើញពីការខ្វះខាតចង្ហាន់សម្រាប់ព្រះសង្ឃនៅតាមវត្តមួយចំនួនលោក ទៀ សីហា  ប្រធានគណៈកម្មាធិការសាខា នៅថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១បានចាត់ឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានកិត្តិយសសាខា នាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន៤ក្នុងក្រុងសៀមរាប រួមមាន៖ វត្តស្វាយដង្គំ វត្តស្វាយ វត្តពោធិ៍២ដើម និងវត្តគោកតាឡុន។

មានប្រសាសន៍នាឱនោះ ឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូការទូលសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា និងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងព្រួយបារម្ភចំពោះប្រជាពលរដ្ឋគ្រប់រូបខាងផ្នែកអាណាចក្រ និងព្រះសង្ឃគ្រប់អង្គខាងផ្នែកពុទ្ធចក្រ ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំងនៅក្នុងភូមិសាស្ត្រខេត្តយើង ក៏ដូចជានៅទូទាំងប្រទេស និងពិភពលោកផង។ 

ការរាតត្បាតនៃជំងឺនេះបណ្ដាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេតុនេះលោកប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ បានចាត់ក្រុមការងារឱ្យនាំយកទេយ្យវត្ថុទាំងនេះប្រគេនដល់ព្រះសង្ឃតាមវត្តអារាមដែលមានការខ្វះខាតចង្ហាន់ខ្លាំង ដើម្បីអាចជួយសម្រួលដល់ព្រះសង្ឃបានមួយកម្រិត។ ឧកញ៉ា ហ៊ុយ ភៀវ ក៏បានសំណូមពរចំពោះព្រះចៅអធិការវត្តទាំងអស់ សូមព្រះអង្គមេត្តាជួយបន្តផ្សព្វផ្សាយអំពីបញ្ហាជំងឺកូវីដឱ្យបានទូលំទូលាយដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ដើម្បីចូលរួមទប់ស្កាត់ជំងឺកាចសាហាវកូវីដ-១៩ គឺយើងទាំងអស់គ្នាត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ។

ទេយ្យវត្ថុដែលបានប្រគេនចំពោះព្រះសង្ឃក្នុងមួយវត្តៗមាន៖ 

-ទៀនវស្សា១គូរ -អង្ករ១៥០គីឡូក្រាម -មី១០កេស -ត្រីខ១០យួរ -ត្រងៀត៣គីឡូក្រាម -សាច់ក្រក៣គីឡូក្រាម -ទឹកត្រី៥យួរ -ទឹកស៊ីអ៊ីវ៥យួរ -ទឹកបរិសុទ្ធ១០យួរ -ប្រេងឆា៥លីត្រ -ម្សៅស៊ុបខ្ន៣គីឡូក្រាម -មីសួ៣ គីឡូក្រាម -ស្ករស៣គីឡូក្រាម -អំបិល២គីឡូក្រាម -តែ១គីឡូក្រាម -នំធុង១ធុង -ម៉ាស់៣ប្រអប់ -អាស់កុល៤ដប ចង្ហាន់១ស្រាក់ និងបច្ច័យ៨សែនរៀល៕

ដោយ​៖សហការី​


ចែករំលែក៖