ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បាបានអមដំណេីលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខតាមខ្នងផ្ទះរបស់បងប្អូនសមាជិកសមាគមអតីតយុទ្ធជន ចំនួន៣៤គ្រួសារ ដែលបានស្ម័គ្រចិត្តមករស់នៅលេីដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។
ក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេច កត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកកាបាទក្រហមកម្ពុជា ចែកជូនបងប្អូនអតីតយុទ្ធជន លោកមេភូមិ និងប្រជាការពាររួមមាន÷
១-អតីតយុទ្ធជន ៣៤គ្រួសារ ក្នុង០១គ្រួសារទទួលបាន ថវិកា៣០មុឺនរៀល, អង្ករ០១បេ ២៥គីឡូ, មី០១កេស, ទឹកសុទ្ធ០១កេស, ទឹកក្រូច០១កេស, ទឹកត្រី០១យួរ, ទឹកសុីអុីវ០១យួរ, ម៉ាស់០២ប្រអប់, ជេល០១ដប និងថ្នាំសង្កូវផ្សេងៗ មួយសម្រាប់ ។
២-លោកមេភូមិ ទទួលបានថវិកា៥០មុឺនរៀល អង្ករ០១បេ ២៥គីឡូ, មី០១កេស, ទឹកសុទ្ធ០១កេស, ទឹកក្រូច០១កេស, ទឹកត្រី០១យួរ, ទឹកសុីអុីវ០១យួរ, ម៉ាស់០២ប្រអប់, ជេល០១ដប, សម្លៀកបំពាក់០១ឈុត និងថ្នាំសង្កូវផ្សេងៗ មួយសម្រាប់ ។
៣-ប្រជាការពារភូមិ ១២នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៥មុឺនរៀល ។
៤-ចំណាយលេីការ ឈូសឆាយសម្អាតព្រៃ ចំនួន១,២០០,០០០រៀល ។
សរុបជាថវិកាចំណាយទាំងអស់ចំនួន ១៥,៣០០,០០០រៀល ។
ឆ្លេីយតប តាមសំណូមពរពីបងប្អូនអតីតយុទ្ធជន លោក អភិបាលខេត្ត ក៏បានសម្រេចផ្ដល់ជូន ការសាងសង់បង្គន់អនាម័យចំនួន២០បន្ទប់បន្ថែម ដែលត្រូវគ្រោងថវិកាចំណាយសរុបប្រមាណជាង២៦លានរៀល ។
កម្មវិធីនេះដែរ ក៏បានរៀបចំអនុវតតាមវិធានការសុខាភិបាល ដោយត្រូវធ្វេីសំណាកគ្រប់សមាសភាពទាំងអស់មុនចូលក្នុងកម្មវិធី និងក៏មានការអញ្ចេីញចូលរួមពីសំណាក់ លោកអនុប្រធានគណ:កម្មាធិការ ស អ ក ខេត្ត នាយករដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ប្រធានលេខាធិការដ្ឋានសអ ក ខេត្ត ប្រធាន ស អ ក ក្រុង-ស្រុក ទាំង១០ និងសមាជិកសមាជិកាពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕
ដោយ៖ អ្នកប្រមាញ់