ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខក្រុមការងារចាក់វ៉ាក់សាំង និងប្រជាពលរដ្ឋបិទខ្ទប់តាមខ្នងផ្ទះ ដែលមានការពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩ នៅក្នុងស្រុកស្ទឹងត្រង់

ចែករំលែក៖

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរក្នុងមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅភូមិពាមក្នុង ឃុំពាមកោះស្នារ និងប្រជាពលរដ្ឋបិទខ្ទប់តាមខ្នងផ្ទះ ដែលមានការពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩ ស្ថិតនៅក្នុងភូមិ៣៥ និងភូមិ៥៦ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខ ក្រុមការងារចាក់វ៉ាក់សាំងខាងលើ លោកអភិបាលខេត្ត ថ្លែងការកោតសរសើរដល់ក្រុមការងារចាក់វ៉ាក់សាំង និងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងយុទ្ធនាការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កំណាចកូវីដ-១៩ ។ ដោយការផ្សារភ្ជាប់នូវមនោសញ្ចេតនា លោកអភិបាលក៏បានឧបត្ថម្ភថវិការផ្ទាល់ខ្លួន ជូនដល់ក្រុមគ្រូពេទ្យប្រចាំការ ចំនួន ១លាន ៦០មុឺនរៀល ជូនក្រុមប្រឹក្សាឃុំពាមកោះស្នារ ថវិកា ១លាន ២០មុឺនរៀល។

ដោយឡែកចំពោះខ្នងផ្ទះដែលបានបិទខ្ទប់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានចាត់ឲ្យអាជ្ញាធរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ក្នុងការជួយទំនុកបម្រុងចំពោះតម្រូវការផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋក្នុង រយៈពេលនៃការបិទខ្ទប់ ព្រោះពួកគាត់មិនបានេញទៅប្រកបការងារនៅក្រៅខាងក្រៅបានឡើយ។ ហើយជម្រុញឲ្យបន្តចូលរួមអនុវត្តទាំងអស់គ្នា ចូលរួមអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

រហូតដល់ ថ្ងៃទី២ ខែកញ្ញា​ ឆ្នាំ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤១៦នាក់​ (ឆ្លងសហគមន៍​:​ ​​២៧៥​ និង​ នាំចូល:​ ១១២) និងមានជាសះស្បេីយ​ ៣០៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៩៣៩២៦​ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៨៩៥០០នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១២នាក់​ សរុប​ស្លាប់ ១៩២៨នាក់ ។

សូមបន្តអនុវត្តន៍​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2116688 ស្មេីនឹង​ 125247  ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ ៖ សិលា


ចែករំលែក៖