ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរក្នុងមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅភូមិពាមក្នុង ឃុំពាមកោះស្នារ និងប្រជាពលរដ្ឋបិទខ្ទប់តាមខ្នងផ្ទះ ដែលមានការពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩ ស្ថិតនៅក្នុងភូមិ៣៥ និងភូមិ៥៦ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខ ក្រុមការងារចាក់វ៉ាក់សាំងខាងលើ លោកអភិបាលខេត្ត ថ្លែងការកោតសរសើរដល់ក្រុមការងារចាក់វ៉ាក់សាំង និងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងយុទ្ធនាការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កំណាចកូវីដ-១៩ ។ ដោយការផ្សារភ្ជាប់នូវមនោសញ្ចេតនា លោកអភិបាលក៏បានឧបត្ថម្ភថវិការផ្ទាល់ខ្លួន ជូនដល់ក្រុមគ្រូពេទ្យប្រចាំការ ចំនួន ១លាន ៦០មុឺនរៀល ជូនក្រុមប្រឹក្សាឃុំពាមកោះស្នារ ថវិកា ១លាន ២០មុឺនរៀល។
ដោយឡែកចំពោះខ្នងផ្ទះដែលបានបិទខ្ទប់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានចាត់ឲ្យអាជ្ញាធរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ក្នុងការជួយទំនុកបម្រុងចំពោះតម្រូវការផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋក្នុង រយៈពេលនៃការបិទខ្ទប់ ព្រោះពួកគាត់មិនបានេញទៅប្រកបការងារនៅក្រៅខាងក្រៅបានឡើយ។ ហើយជម្រុញឲ្យបន្តចូលរួមអនុវត្តទាំងអស់គ្នា ចូលរួមអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
រហូតដល់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤១៦នាក់ (ឆ្លងសហគមន៍: ២៧៥ និង នាំចូល: ១១២) និងមានជាសះស្បេីយ ៣០៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩៣៩២៦ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៨៩៥០០នាក់ និង ស្លាប់ថ្មី ១២នាក់ សរុបស្លាប់ ១៩២៨នាក់ ។
សូមបន្តអនុវត្តន៍: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2116688 ស្មេីនឹង 125247 ក្នុង១លាន នាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ ៖ សិលា