ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុករបស់សាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ ព្រមទាំងមន្ត្រី អាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញសំណេះសំណាល និងផ្តល់អំណោយស្បៀងអាហារជូនពុកម៉ែបងប្អូន នៅឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន១០០ គ្រួសារ ជាអំណោយដ៍ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
អំណោយក្នុងមួយគ្រួសារ ទទួល អង្ករ ២៥គីឡូក្រាម មី១កេស ទឹកសុីអុីវ១យួរ ទឹកត្រី ១យួរ មុង១ និងភួយ១។
ជាមួយគ្នានេះ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្ត សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ»៕
ដោយ៖សហការី