ភ្នំពេញ៖ នេះបេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ បានឱ្យដឹងថា៖ ភ្នំយ៉ាត ជាភ្នំធម្មជាតិ និងប្រវត្តិសាស្ត្រដ៏កម្រមួយរបស់កម្ពុជាដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។
នៅក្នុងសំណេរហ្វេសប៊ុករបស់ក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមទៀតថា ភ្នំយ៉ាតមានជាអាទិ៍៖
*១.ដីភ្នំនេះពិតជា«ដីសុវណ្ណភូមិ»លើកមុខមាត់និង កិត្តិយសប្រជាជន កម្ពុជាគ្រប់រូប
*២.ប្រាសាទបុរាណ«ប្រាំបីទិស»
*៣.ចេតិយព្រះអង្គ «ចូឡាមណី»
*៤.ព្រះវិហារវត្តភ្នំយ៉ាត
*៥.រូបសំណាក ព្រះអង្គ «អភយមុទ្រា»
*៦.រូបសំណាក លោកយាយ «យ៉ាត»
*៧.ត្រង់សេមួយកន្លែងប្រើនៅសម័យសង្រា្គម។ មិនតែប៉ុណ្ណោះជាទីជម្រកធម្មជាតិរបស់សត្វ និងរុក្ខជាតិ ភ្នំនេះស្ថិតនៅក្នុង ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានអនុម័តឱ្យក្រសួងបរិស្ថានរៀបចំបង្កើតភ្នំនេះទៅជា«តំបន់បេតិកភណ្ឌធម្មជាតិភ្នំយ៉ាត» កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ មានផ្ទៃដីសរុបសាមសិបពីរហិកតា សម្រាប់ជាកេរ្តិ៍មរតកមនុស្សជំនាន់នេះ និងជំនាន់ក្រោយៗ។ ធ្លាប់មានជនជាតិដើមភាគតិច«កូឡា»រស់នៅក្បែរភ្នំនេះ កាលពីពេលកន្លងមក។ ជាភ្នំប្រវត្តិសាស្ត្រ និងភ្នំស័ក្តិសិទ្ធខ្លាំងណាស់៕
ដោយ៖សហការី