ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៦និង ៣០នាទីល្ងាច កំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ក្រុម៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើស្រាប់តែលូកការបូបស្ពាយរបស់ខ្លួនយកដំបងឆក់មកវាយមន្រ្តីនគរបាលខណ្ឌឫស្សីកែវផងដែរ។

ជនសង្ស័យឈ្មោះ ផាត ផានិត ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ក្រុម៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌ័ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។                                                                                                                – សម្ភារ:ដកហូត: 

+ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០២ កញ្ចប់។

+ដំបងឆក់១គ្រឿងនិងវិទ្យុទាក់ទង១គ្រឿង។

 ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕

ដោយ៖ ជីណា


ចែករំលែក៖