ភ្នំពេញ ៖ នារសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ឧបករណ៍តេស្តរហ័ស (Rappid Test) ចំនួន២០០០តេស្ត, ឱសថបុរាណចិន Lianhua Qingwen ចំនួន០២កេស ស្មើនឹង ៨០០ប្រអប់, ជែលលាងដៃ៤៦០ដប និងម៉ាស៊ីន UV សម្លាប់មេរោគចំនួន០៥គ្រឿង ពី លោកស្រី យ៉ែម គន្ធី និងស្វាមី ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកស្រី យ៉ែម គន្ធី និងស្វាមី ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ឱសថបុរាណចិន ឧបករណ៍តេស្តរហ័ស ជែលលាងដៃ និងម៉ាស៊ីន UV សម្លាប់មេរោគ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព៕
ដោយ៖ ស សម