ភ្នំពេញ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មាន នៃព្រឹទ្ធសភាជាតិបានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅសាលសិក្ខាសិលាបណ្ណាល័យព្រឹទ្ធសភា គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយលោក គង់ សារាជ ប្រធានគណៈកម្មការ បានអញ្ជើញប្រជុំតាមប្រព័ន្ធហ្សូម (zoom) ជាមួយនឹងតំណាងរាជរដ្ឋាភិបាលដឹកនាំដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ដើម្បីពិនិត្យ និងសិក្សាលើ៖
១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។
២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
៣-សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង៕
ដោយ ៖ សិលា