ព័ត៌មានទាន់ហេតុការណ៍៖

ចិនផ្តល់វ៉ាក់សាំងជូនដល់ក្រុមទាំងពីរនៅក្នុងប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំងបានផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ឲ្យទៅរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងរដ្ឋាភិបាលស្រមោលនៅក្នុងប្រទេសនេះផងដែរ។ ទាំងនោះជាសកម្មភាពមនុស្សធម៌ដ៏ល្អមិនលំអៀងទៅលើក្រុមណាមួយនោះឡើយ។
សារព័ត៌មាន AFP បានផ្សាយថា ទីក្រុងប៉េកាំងបានបញ្ជូនវ៉ាក់សាំងដល់ទៅ១៣លានដូសឲ្យកម្លាំងយោធាមីយ៉ាន់ម៉ាដែលកំពុងតែដឹកនាំប្រទេស។ ជាមួយគ្នានេះដែរ ចិនក៏បានផ្ញើវ៉ាក់សាំងជាច្រើនទៅឱ្យក្រុមប្រឆាំងយោធា រួមទាំងបុគ្គលិកពេទ្យ និងផ្តល់សម្ភារដល់ទីតាំងធ្វើចត្តាឡីស័ករបស់ក្រុមប្រឆាំង។
តាមការលើកឡើងរបស់កម្លាំងទាហានឯករាជ្យកាឈីន (KIA) បានឱ្យដឹងថា ក្រុមមួយក្នុងចំណោម ២០ក្រុមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាក្រុមប្រឆាំងទទួលបានការផ្តល់ជំនួយ បុគ្គលិក អង្គការកាកបាទក្រហមចិនមកជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ប៉ុន្តែមិនបានស្នាក់នៅយូរនោះឡើយ។
ក្រោយពេលរលកកូវីដ-១៩លើកទីបីបានវាយប្រហារទឹកដីមីយ៉ាន់ម៉ា កាលពីខែកក្កដាមក ក្រុមKIA បានចាក់វ៉ាក់សាំងចិនដល់មនុស្ស១ម៉ឺននាក់នៅក្នុងក្រុមរបស់ខ្លួន ។ ក្រៅពីនេះបុគ្គលិកសុខាភិបាលចិនក៏បាននាំយកសម្ភារបរិក្ខារពេទ្យជាច្រើនទៅជួយផងដែរ។

ក្រុមKIAក៏បានបញ្ជាទិញវ៉ាក់សាំងពីចិនចំនួន៥សែនដូសផងដែរ ៕

ដោយ៖ធីរីណា(រូបថត៖AFP)


ចែករំលែក៖