ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីហាយប្រ៊ីដបុករបាំងថ្មនៅមុខវិទ្យាល័យ​ ជា​ សុីម​ សាមគ្គី​ រងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

  ភ្នំពេញ​ ៖​ រថយន្តកាមរីហាយប្រ៊ីដមួយគ្រឿង​បេីកបរដោយបុរសម្នាក់ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរេចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់មួយកង់ ឯរថយន្តដាច់កាឡេកង់មុខខូចខាតធ្ងន់ធ្ងរ កាលពីវេលាម៉ោង៧យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចមុខវិទ្យាល័យ ជាស៊ីម សាមគ្គី តាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

  បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរីហាយប្រ៊ីដមួយគ្រឿង​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2T-1752 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីជើងទៅត្បូង​។ លុះបើកមកដល់ចំណុចកើតហេតុខាងលើដែលផ្លូវកោងហើយបើកខ្វះការប្រុងប្រយ័ត្ន​ក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ រីឯរថយន្តបង្កបានរងការខូចខាតពីមុខចំហៀងខាងឆ្វេង​ព្រមទាំងដាច់កាឡេកង់មុខផងដែរ​ ។ ភ្លាមនោះម្ចាស់រថយន្តបង្កបានបើកទ្វាររត់គេចចេញពីកន្លែងកើតហេតុបាត់ទៅ។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖