ព័ត៌មានទាន់ហេតុការណ៍៖

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោកចុះ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៣០​នាក់នៅភោជនីយដ្ឋាន និង បារ យីហោ BATTOUNនៅខណ្ឌទួលគោក

ចែករំលែក៖

​ភ្នំពេញ ៖ ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោកចុះ​បង្ក្រាប និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៣០​នាក់ នៅភោជនីយដ្ឋាន និង បារ យីហោ BATTOUN នៅ​អគារ​សម័យ ស​ឃ្វែ​រ  ដែល​បាន​លួច​បើក​ដំណើរការ ជួបជុំ​ផឹកស៊ី ល្មើស​នឹង​វិធានការ​រដ្ឋបាល​រាជធានី​ភ្នំពេញ ភោជនីយដ្ឋាន និង បារ យីហោ BATTOUN នៅ​អគារ​សម័យ ស​ឃ្វែ​រ ដែល​បាន​លួច​បើក​ដំណើរការ ជួបជុំ​ផឹកស៊ី ល្មើស​នឹង​វិធានការ​រដ្ឋបាល​រាជធានី​ភ្នំពេញ និងល្មើសនឹងវិធានការសុខាភិបាលនាំ​ទៅ​កាន់​អធិការ​ដ្ឋា​ន​ខណ្ឌ​។ ហេតុការណ៍ចុះបង្ក្រាបនេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​អគារ SAMAI SQUARE (​សម័យ​ស​ឃ្វែ​រ​) ចំណុច​ភោជនីយដ្ឋាន និង​បារ យីហោ BATTOUN ស្ថិត​នៅនៅ​តាម​បណ្តោយ​ផ្លូវ​៣៣៧ ​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួលគោក ។ 

លោកសុខ ហេង អធិការនគរបាលខណ្ឌទួលគោក​បានឱ្យ​ដឹងនៅព្រឹក ថ្ងៃទី៣០ ខែកញ្ញា តាមទូរស័ព្ទ​ថា មនុស្ស​ប្រុស​ស្រី​ទាំង​៣០​នាក់​ រួម​មាន​ភ្ញៀវ១៨នាក់ និង​បុគ្គលិក១២ ។ 

 លោកអធិការបន្តថា ​បន្ទាប់​ពីសមត្ថកិច្ច​យើងទទួល​ដំណឹង​ថា ភោជនីយដ្ឋាន និង​បារ​នេះខាងលើ បាន​លួច​បើក​ដំណើរការ​ទទួលភ្ញៀវ​ចូល​ជួប​ផឹកស៊ី ដែល​ល្មើស​នឹង​បំរាម​រដ្ឋបាល​រាជធានី​ភ្នំពេញ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និង​កម្លាំង​អន្តរាគមន៍​ខណ្ឌទួលគោក បាន​ធ្វើការ​បង្ក្រាប​ជាក់ស្តែង ហើយ​ក៏​បាន​ឃាត់ខ្លួន​មនុស​ប្រុស​ស្រី​៣០​នាក់ សរុប​ទាំង​បុគ្គលិក និង​ភ្ញៀវ ។ 

បន្ទាប់​ពី​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំង​៣០​នាក់​នោះ​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​ហៅ​ក្រុម​គ្រូពេទ្យ ចុះ​យក​សំណាក​ធ្វើតេស្ត​ភ្លាម​ៗ ជា​ចេញ​លទ្ធផល​គឺ​អវិជ្ជមាន រួច​ក៏​បាន​បញ្ជូន​ខ្លួន​បន្ត​ទៅ​កាន់​អធិកា​ដ្ឋា​ន​ខណ្ឌទួលគោក ​ពិន័យ​ជា​ប្រាក់​តាម​ច្បាប់​កូ​វី​ដ​-១៩ ។ 

 លោកអធិការខណ្ឌទួលគោកបានឲ្យដឹងថា រហូតមកដល់ព្រឹកនេះ ចំពោះមនុស​ប្រុស​ស្រី​៣០​នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកកំពុង​ចាត់ការបន្ត​តាម​នីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖