ព័ត៌មានទាន់ហេតុការណ៍៖

បុរសមានសតិមិនប្រក្រតីនិងញៀនស្រាម្នាក់យកកាំបិតមកអារ.កខ្លួនឯងតែត្រូវបានសង្គ្រោះទាន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសមានសតិមិនប្រក្រតីនិងញៀនស្រាម្នាក់បានយកកាំបិតមកអារ.កសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តទាន់ពេល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៩នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។

មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ វង្ស សាភ័ណ្ឌអាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។

មុនកើតហេតុអ្នកភូមិបានឃើញបុរសឈ្មោះ វង្ស សាភ័ណ្ឌ បានដើរមកលេងផ្ទះបងប្អូនមានឈ្មោះ មុំ រិះ ដែលនៅក្បែរគ្នា។ ក្រោយមកស្រាប់តែបុរសនេះបានយកកាំបិតបុ័ងតោពណ៌ខ្មៅ ប្រវែង៤តឹកមកអារ.កខ្លួនឯងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។

តាមក្រុមគ្រួសារបានឱ្យដឹងថា បុរសឈ្មោះ វង្ស សាភ័ណ្ឌ នេះមានសតិមិនប្រក្រតីនិងញៀនស្រាផង ទើបធ្វើសកម្មភាពគួរឱ្យរន្ធត់បែបនេះ៕

ដោយ៖ យឹម សុថាន

 


ចែករំលែក៖