ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកស៊ីម៉ាក់​៖ ការកសាងសារមន្ទីរសកម្មភាពកំចាត់មីនដែលមានអគាររូបរាងជាគ្រាប់មីនធំជាងគេបំផុតមួយនៅលេីពិភពលោកយេីងនេះ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០ ខែកញ្ញា​ ឆ្នាំ២០២១នេះថា៖​​ ការកសាងសារមន្ទីរសកម្មភាពកំចាត់មីនដែលមានអគាររូបរាងជាគ្រាប់មីនធំជាងគេបំផុតមួយនៅលេីពិភពលោកយេីងនេះ។ 

លោក​ ហេង​ រតនា​ បានបញ្ជាក់ទៀតថា​ អង្គភាពសុីម៉ាក់បន្តខិតខំសំរេចមហ្ឆិតារបស់ខ្លួនតាមរយៈនៃការកៀរគរដៃគូអភិវឌ្ឍន៍​ និងបន្តធ្វេីការប្រមែប្រមូលរក្សាទុកភស្តុតាងនូវសំណល់យុទ្ធភណ្ឌពីសង្គ្រាម​ ដេីម្បីជាមរតកជូនកូនចៅខែ្មរជំនាន់ក្រោយៗទៀតបានសិក្សាស្វែងយល់ប្រវត្តិសាស្ត្រពិតនៃសង្គ្រាមវិនាសសកម្មនៅលេីទឹកដីអង្គរដ៏បវរនៃយេីង។ 

អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានបញ្ជាក់បន្ថែមថា​ សំណល់យុទ្ធភណ្ឌពីសង្គ្រាមអាចបន្តសម្លាប់ជីវិតមនុស្សច្រេីនជំនាន់​ ប្រសិនជាគ្មានវិធានការបង្ការនិងបោសសំអាតទេនោះ! 

បន្ថែមពីនេះ​ លោក​ ហេង​ រតនា​ បានគូសបញ្ជាក់ថា​៖​ សំណង់សារមន្ទីរថ្មីស្រឡាងមួយនេះ​ អាចចេញជារូបរាងឡេីងនាពេលអនាគត​ ហេីយនៅស្ថានភាពចំពោះមុខ​ បច្ចុប្បន្ននេះអង្គភាពសុីម៉ាក់ក៏បានរៀបចំតាំងបង្ហាញនូវសម្ភារ​ គ្រាប់យុទ្ធភណ្ឌ​ពីសង្គ្រាមដេីម្បីដាក់បង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិ​ នៅទឹកដីនៃឃុំត្រពាំងធំ​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប៕

ដោយ​៖ស​ តារា​


ចែករំលែក៖