ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវបានគេដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិស៊ុយអែតដើម្បីជួបជាមួយកូសូវ៉ូ និងក្រិកក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក២០២២ (World Cup 2022) ក្នុងខែតុលា បើទោះបីជាមានការព្រួយបារម្ភអំពីរបួសជង្គង់ដែលធ្វើឱ្យរូបគេខកខានការប្រកួតយូរ៉ូ២០២០ក៏ដោយ។
គ្រូបង្វឹកក្រុមជម្រើសជាតិស៊ុយអែតលោក Janne Andersson បានរួមបញ្ចូល Ibrahimovic ដែលនឹងឈានចូលវ័យ៤០ឆ្នាំនៅថ្ងៃទី៣ ខែតុលាបន្ទាប់ពីក្រុមរបស់លោកបានបរាជ័យក្រោមថ្វីជើងក្រិកដោយលទ្ធផល ២-១ និងបន្ទាប់ពីផ្តួលក្រុមជម្រើសជាតិអេស្ប៉ាញ។
លោក Andersson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំបានសម្រេចចិត្តបញ្ចូលគាត់ ព្រោះខ្ញុំសង្ឃឹមនិងជឿជាក់ថាគាត់អាចនៅទីនោះនិងចូលរួមចំណែកក្នុងក្រុមជម្រើសជាតិរបស់យើង”។
បច្ចុប្បន្នក្រុមស៊ុយអែតស្ថិតនៅលេខ២ក្នុងពូល B ដោយមាន៩ពិន្ទុចាញ់៤ពិន្ទុពីក្រុមលេខ១អេស្ប៉ាញដែលមាន១៣ពិន្ទុ និងនាំមុខ៣ពិន្ទុពីក្រុមលេខ៣ក្រិក។ ក្រុមស៊ុយអែតត្រូវជួបក្រុមកូសូវ៉ូនៅក្នុងទឹកដីរបស់ខ្លួននៅថ្ងៃទី៩ ខែតុលា ខណៈក្រិកនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទហ្សកហ្ស៊ីនៅថ្ងៃជាមួយគ្នានោះដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)