ព័ត៌មានទាន់ហេតុការណ៍៖

កាស៊ីណូLe Macau និងកាស៊ីណូ New World រកឃើញបុគ្គលិកបម្រើការ មានវិជ្ជមានមេរោគកូវីដ-១៩ បំប្លែងថ្មី Delta

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្ត ស្វាយរៀងបានចេញសេចក្ដីជូនដំណឹងនារសៀលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១ថាកាស៊ីណូLe Macau និងកាស៊ីណូ New World រកឃើញបុគ្គលិកបម្រើការ មានវិជ្ជមានមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ។

ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលធ្លាប់ទៅឬបម្រើការងារនៅកាស៊ីណូLe Macau និងកាស៊ីណូ New World មូលហេតុ ដោយ រកឃើញបុគ្គលិកបម្រើការ មានវិជ្ជមានមេរោគកូវីដ-១៩ បំប្លែងថ្មី Delta នៅថ្ងៃវិជ្ជមានដំបូង ២៦ខែកញ្ញាឆ្នាំ២០២១សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន នឹងស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងយកសំណាកនៅជិតផ្ទះ ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ-១៩   (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕


ដោយ៖យឹម សុថាន


ចែករំលែក៖