ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ ៖ កាសែត The Guardian បានចូលកែខ្លឹមសារផ្សាយហើយ គឺកែពីឃ្លាថា «សម្តេច ហ៊ុន សែន ត្រូវបានរកឃើញ ទទួលលិខិតឆ្លងដែន cyprus» ដោយប្តូរខ្លឹមសារមកជា «មនុស្សក្នុងសមាជិករង្វង់ផ្ទៃក្នុងសម្តេច ហ៊ុន សែន ត្រូវបានគេរកឃើញ ទទួលលិខិតឆ្លងដែន Cyprus»

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានសំណេរលើ facebook ផ្លូវការលោកយ៉ាងដូច្នេះថា, កាសែត The Guardian បានចូលកែខ្លឹមសារផ្សាយហើយ គឺកែពីឃ្លាថា «សម្តេច ហ៊ុន សែន ត្រូវបានរកឃើញ ទទួលលិខិតឆ្លងដែន cyprus» ដោយប្តូរខ្លឹមសារមកជា «មនុស្សក្នុងសមាជិករង្វង់ផ្ទៃក្នុងសម្តេច ហ៊ុន សែន ត្រូវបានគេរកឃើញ ទទួលលិខិតឆ្លងដែន Cyprus»។លោក ហ៊ុយ វណ្ណៈ បានបន្តថា, ពិតជា សំណោកព្រហ្មលិខិតមែន! ម្សៀរ លោតតាមកាសែត! ឥឡូវ កាសែតកែដោះខ្លួន។ តែអ្វីៗហួសពេលហើយ។ ដំណើរការច្បាប់នឹងបន្តទៅមុខ ដោយគ្មានដកថយឡើយ។
ទទារយំឆ្លង ចាំជាតិក្រោយទៅចុះ។
សូមបញ្ជាក់ថា, លិខិតស្នើសុំការបំភ្លឺរបស់ លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្ញើជូនលោកស្រី ខេតធឺរីន វីននឺរ (Katherine Viner) និពន្ធនាយក នៃសារព័ត៌មាន ដឺហ្គាឌីយែន (the Guardian)៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖