ខេត្តកំពង់ស្ពឺ៖ មានឧប្បត្តិហេតុរថយន្តមួយគ្រឿងបើកធ្លាក់ផ្លូវកាលពីរសៀលថ្ងៃទី៨ខែតុលា ឆ្នាំ២០២១នៅចំណុចចំណោតយាយម៉ៅពេជ្រនិល គីឡូម៉ែត្រលេខ ១០៣-១០៤ ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល(អតីតឃុំត្រែងត្រយឹង) ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ហើយម្ចាស់រថយន្តទុករថយន្តចោលរួចទៅណាបាត់។
ដំណឹងនេះត្រូវបានក្រុមប្រតិកម្មរហ័សនគរបាលខេត្តកំពង់ស្ពឺបានដឹងរួចបានផ្សព្វផ្សាយរកម្ចាស់ជាសាធារណ: ទើបនៅរសៀលថៃ្ងនោះឮដល់ក្រុមគ្រួសារ និងភរិយាម្ចាស់រថយន្ត NISSAN FRONTIER ពាក់ស្លាកលេខ ភ្នំពេញ2-BJ 1350 ខាងលេីក៏បានមកពិនិត្យរថយន្ដហើយបានប្រាប់ថា រថយន្តNISSAN FRONTIER នេះពិតជារថយន្ដរបស់ប្ដីគាត់។ ស្រ្ដីដែលអះអាងថាជាប្រពន្ធមានឈ្មោះ សូ សុភាន់ អាយុ៣៧ឆ្នាំ នៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានបញ្ជាក់ថាប្ដីគាត់ឈ្មោះ យូ សំអឿន ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋានជាមួយគ្នានឹងប្រពន្ធ។
សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថាតាមរយៈឯកសារមួយចំនួនដែលប្រពន្ធយកមកបង្ហាញបញ្ជាក់ថា រថយន្ដខាងលេីគឺពិតជារបស់ឈ្មោះ យូ សំអឿន និងឈ្មោះ សូ សុភាន់ ប្រាកដមែន ។
បើតាមការឱ្យដឹងពីឈ្មោះ សូ មួន ភេទប្រុស អាយុ៤៧ឆ្នាំ ត្រូវជាបងថ្លៃ បានប្រាប់ ថា មូលហេតុប្អូនថ្លៃបេីករថយន្ដមកដល់កន្លែងកេីតហេតុគឺបណ្ដាលមកពីទំនាស់ពាក្យសំដីជាមួយប្រពន្ធ «រឿងចង់ធ្វេីដំណើរទៅដេីរលេង»នៅខាងក្រៅ។
បច្ចុប្បន្នរថយន្ត NISSAN FRONTIER ខាងលេី បានស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរស្រុកភ្នំស្រួច ដោយភាគីប្រពន្ធ រង់ចាំប្ដីរបស់គាត់បាត់ខឹងនិងនាំគ្នាមកយកទៅវិញ ៕
ដោយ ៖ ប្រាថ្នា