ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ដកពិសោធន៍ ស្តីពីការ ចុះត្រួតពិនិត្យការងារជំនាញសំខាន់ៗដូចជាការងារសេនាធិការ ការងារគ្រប់គ្រងបុគ្គលិក ការងារអត្តសញ្ញាណកម្ម ការងារបទល្មេីសផ្សេងៗ នៅតាមបណ្តាប៉ុស្តិ៍ទាំង១០៥ ។
សូមបញ្ជាក់ថា, នៅក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក លោកស្រីស្នងការរង ក្រុមជំនួយការ លោកស្រីនាយការិយាល័យរដ្ឋបាល ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដែរ។
ជាកិច្ចចាប់ផ្តេីមលោកស្នងការរងទទួលផែនសេនាធិការ បានអានរបាយការណ៍អំពីការងារដែលបានអនុវត្តជូនដល់អង្គប្រជុំ ជាមួយនោះដែរក៏មានការចូលរួមរាយការណ៍របស់លោកស្នងការរង ដែលបានចុះត្រួតពិនិត្យការងារផ្ទាល់ ដោយបានលេីកឡេីងអំពីលទ្ធផល បញ្ហាប្រឈម ដំណោះស្រាយ តាមដាន និងផែនការដេីម្បីអនុវត្តបន្ត ។
ជាកិច្ចបញ្ចប់ លោកស្នងការបានធ្វេីការកោតសរសេីរដល់ការខិតខំបំពេញភារកិច្ចបានយ៉ាងល្អរបស់ក្រុមការងារ ជាមួយនោះដែរ លោកស្នងការបានផ្តល់មតិណែនាំល្អៗជាច្រេីនដល់លោក លោកស្រីស្នងការរង ដែលបានចុះដឹកនាំការងារមួយរយ:ពេលកន្លងមកនេះ ម្យ៉ាងវិញទៀត លោកស្នងការបានណែនាំដល់ក្រុមការងារខិតខំបន្ថែមក្នុងការបំពេញភារិកិច្ច ឱ្យបានកាន់តែល្អ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់លេីការរៀបចំទីកន្លែងធ្វេីការ គ្រប់គ្រងឯកសារ ឱ្យបានល្អ និងមានរបៀប ក៏ដូចជាត្រូវយកចិត្តទុកដាក់ខ្ពស់លេីការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មេីស ហេីយត្រូវផ្តល់សេវាទូទៅជូនប្រជាពលរដ្ឋឱ្យបានល្អ ៕
ដោយ ៖ សិលា