ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌចំការមន បានអញ្ជើញចុះសួរសុខទុក្ខលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌចំការមន ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញចុះសួរសុខទុក្ខលោក ទេព វិបុលធីរ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌចំការមន ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន។

ជាមួយគ្នានោះផងដែរ លោកអភិបាល បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់លោកប្រធានការិយាល័យផងដែរ ៕

ដោយ៖ ជីណា


ចែករំលែក៖