ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តនូវ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនសាធារណៈជូន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ជាតិ និងអន្តរជាតិឲ្យបានជ្រាបថា, កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តនូវ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ ដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ 

ក្នុងន័យនេះ ក្រសួងទេសចរណ៍គ្រោង នឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១- ២០៣៥ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ឋអនឡាញដោយ ប្រើកម្មវិធី ដោយធ្វើការ Host ផ្ទាល់ពីសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាបផ្ទាល់តែម្ដង ។ ក្នុងន័យនេះ ដើម្បីជាសក្ខីភាពនៃការប្រកាសឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូន សាធារណៈជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និង អន្តរជាតិ ចូលរួមយកព័ត៌មាន កុំបីខាន៕

ដោយ ៖ សិលា


ចែករំលែក៖