ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួសជាង៣០នាក់ដោយការផ្ទុះយ៉ាងខ្លាំងបណ្តាលឲ្យផ្ទះ៧ជាន់រងការបំផ្លាញ

ចែករំលែក៖

រូបភាពបង្ហាញឱ្យឃើញថា អគារកម្ពស់៧ជាន់បានរងការបំផ្លាញក្នុងហេតុការណ៍ផ្ទុះកាលពីព្រឹកថ្ងៃទី ២១ខែតុលា ក្នុងទីក្រុង Shenyang ខេត្ត Liaoning ភាគឦសាននៃប្រទេសចិន។
ករណីផ្ទុះនោះបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៣៣នាក់រងរបួស ។ ក្រៅពីនេះមានអគារនិង រថយន្តជាច្រើននៅជុំវិញនោះរងការខូចខាត។
តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការផ្ទុះគឺដោយសារតែការបែកធ្លាយ
ហ្គាសទើបបណ្តាលឲ្យមានករណីផ្ទុះកើតឡើង។
នៅពេលនេះសកម្មភាពជួយសង្គ្រោះនៅតែបន្តធ្វើឡើង ហើយមន្ត្រីក្នុងតំបន់កំពុងតែបើកការស្រាវជ្រាវបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់។
ក្រុមពន្លត់អគ្គិភ័យបានបញ្ជូនរថយន្តពន្លត់ភ្លើង៣គ្រឿងទៅគ្រប់គ្រងស្ថានភាព ។ ចំណែកពលរដ្ឋធ្លាក់ក្នុងភាពចលាចល ដោយខំព្យាយាមរត់ចេញពីតំបន់គ្រោះថ្នាក់ ៕ ដោយ៖ធីរីណា

រូបថត៖Daily Star/TTXVN

 

 


ចែករំលែក៖