ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តី​សម្រេច​ ស្តីពីការដាក់ឲ្យអនុវត្តគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះ ប្រកបដោយសុវត្ថិភាព

ចែករំលែក៖

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តី​សម្រេច​ ស្តីពីការដាក់ឲ្យអនុវត្តគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះ ប្រកបដោយសុវត្ថិភាព។ 

ប្រការ១ …ត្រូវបានដាក់ឲ្យអនុវត្តគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះប្រកបដោយសុវត្ថិភាព ដែលជាឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ។

ប្រការ២ …បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣…ខុទ្ទកាល័យ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គាធិការក្រសួង សុខាភិបាល គ្រប់ប្រធាននាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងសុខាភិបាល ត្រូវអនុវត្តតាមសេចក្តី សម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

 

ដោយ៖ សុខ ខេមរា


ចែករំលែក៖