ខេត្តត្បូងឃ្មុំ៖ ក្នុងរយៈពេលតែមួយថ្ងៃទី២១តុលា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០២ប៉ុស្តិ៍បានប្រេីកម្លាំងចុះបង្ក្រាបបទល្មេីសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្ររៀងៗខ្លួន ។ ការបង្ក្រាបទទួលបានលទ្ធផលល្អប្រសេីរ ដោយចាប់យកនិងកាប់បំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ជាច្រេីន និងចាក់លែងត្រីឱ្យចូលបឹងធម្មជាតិវិញ។
ការបង្ក្រាបនេះគឺធ្វើឡើងនៅក្នុងស្រុកក្រូចឆ្មារដោយកម្លាំងនគរបាលប៉ុស្តិ៍ចំនួន២ ហេីយទទួលបានលទ្ធផលដូចខាងក្រោមនេះ ៖
១-ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្នុរ ចុះបង្ក្រាបនៅចំណុចបឹងធំ ក្រោយភូមិទី៦ ឃុំរកាខ្នុរ បង្ក្រាបបាន៖
-លបស្បៃមុងចំនួន១០មាត់
-របាំងព្រួលប្រវែង៤៥០ម៉ែត្រ
-បង្គោលឫស្សី១៧៥បង្គោល
សម្ភារខាងលើត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែង និងចាក់លែងកូនត្រី ចំនួន០៥គីឡូក្រាម ។
២-ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយឃ្លាំង សហការជាមួយក្រុមប្រឹក្សាឃុំ កម្លាំងប្រជាការពារ ចុះបង្ក្រាបនៅចំណុចបឹងផ្ដៅ ក្រោយភូមិទី៤ ឃុំស្វាយឃ្លាំង បង្ក្រាបបាន៖
-លបស្បៃមុងចំនួន០៦មាត់
-របាំងព្រួលប្រវែង ៤៥០ម៉ែត្រ
-បង្គោលឫស្សី ៤៨បង្គោល
សម្ភារខាងលើត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែង និងចាក់លែងកូនត្រី ចំនួន០៧ គីឡូក្រាម ៕
ដោយ ៖ វណ្ណៈ