កូវីដ-១៩ បានសម្លាប់ពលរដ្ឋអាមេរិកប្រមាណ៧៣០ពាន់នាក់ បានក្លាយជាជំងឺឆ្លងគ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក គឺបានសម្លាប់មនុស្សច្រើនជាងជំងឺ HIV/AIDSទៅទៀត។
ចំពោះកូវីដ-១៩ ក្នុងពេលដំបូង សេតវិមានអាមេរិកបានមើលស្រាល ដោយចាត់ទុកថាជាជំងឺឆ្លងធម្មតា ទើបប្រឈមនឹងសោកនាដកម្មដូចជាពេលនេះ។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨២,៤៨៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,៦១០នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៦,២៦៤,៥៩៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៥៥,៧២១នាក់ និងជាសះស្បើយសរុប ៣៦លាននាក់។
ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ជាដៃគូបានប្រកាសថា វ៉ាក់សាំងរបស់ខ្លួនសម្រាប់កុមារមានអាយុពី៥ឆ្នាំ ដល់ ១១ឆ្នាំ គឺមានសុវត្ថិភាព និងប្រសិទ្ធភាព ៩០.៧ភាគរយប្រឆាំងនឹង COVID-19។ ការបញ្ចេញទិន្នន័យខាងលើ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងក្រុមទីប្រឹក្សានៃរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ជុំវិញលិខិតស្នើសុំការអនុញ្ញាតប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech ទៅលើកុមារអាយុចាប់ពី៥ឆ្នាំ ដល់ ១១ឆ្នាំ នៅក្នុងសហរដ្ឋអាមេរិក។
គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤១១លានដូស ក្នុងនោះប្រជាជន ២១៩.៦២លាននាក់ (៦៦.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស និង ១៨៩.៩២លាននាក់ (៥៧.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយ៖ធីរីណា
រូបថត៖AFP/TTXVN