ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មីកំបូល៣សាច់ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កំពុងមានការព្រួយបារម្ភពីសុវត្តិភាពនិងទ្រព្យសម្បត្តិខណៈបង់ថ្លៃសេវាកម្មយាមកាមរាល់ខែតែបែជាពេលបាត់បង់ទ្រព្យសម្បត្តិខាងសន្តិសុខមិនទទួលខុសត្រូវទាំងស្រុង។
ប្រជាពលរដ្ឋម្នាក់ឈ្មោះសុខគា ហៅសិទ្ធី បានលេីកឡេីងថា៖កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅផ្ទះលេខ៥៨ ផ្លូវលេខ១២M ស្ថិតក្នុងបុរីពិភពថ្មី៣ចាស់ មានជនសង្ស័យមកធ្វេីសម្មភាពឆ្កិះកញ្ចក់ឡានបានសម្រេច។ ៖បញ្ជាក់ នៅក្នុងបុរីនឹងមានការទទួលមេីលថែនឹងមានសេវ៉ាបង់ដល់សន្តិសុខជាប្រចាំខែក្នុងមួយខែ៤០០០០៛ក្នយងមួយផ្ទះ។
សារនេះខ្ញុំសូមផ្តាំដល់បងប្អូនដែលរស់នៅក្នុងបុរីពិភពថ្មីទាំងអស់សូមប្រុងប្រយ័ត្នកុំជឿរលេីសេវ៉ាសន្តិសុខពេក។ ទ្រព្យសម្បត្តិយេីងត្រូវការពារដោយខ្លួនយេីង។ ចំពោះសេវ៉ាសន្តិសុខវិញតេីបងប្អូនគិតយ៉ាងណាដែរ ចំពោះខ្ញុំវិញសេវ៉ាគឺសូន្យ។
ជុំវិញករណីខាងលេីនេះលោកបានធ្វេីការសម្របសម្រួលជាមួយខាងសន្តិសុខដេីម្បីឱ្យគាគីខាងសន្តិសុខទទួលខុសត្រូវទាំងស្រុងតែបែជាភាគីខាងសន្តិសុខមិនព្រមដោយសម្រួលត្រឹម៥០ភាគរយនៃការបាត់បង់និងសុខចិត្តឱ្យកាត់ប្តូរជាការបង់ប្រចាំខែវិញ។
លោកបញ្ជាក់ថា នៅផ្ទះរបស់គាត់ការបាត់បង់ទ្រព្យសម្បត្តិគឺជាលេីកទី២មកហេីយ ទេីបធ្វេីឱ្យលោកអស់ពីការទំនុកចិត្តលេីសន្តិសុខបុរីខាងលេី៕
ដោយ៖ សុខា សែន ជ័យ