ខេត្តតាកែវ៖ យោងតាមប្រភពពី រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់អោយដឹងថា, លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ រួមដំណើរដោយ លោក ខាន់ សុខា អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងតាកែវ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំង លោកអភិបាលស្រុកពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើនរូបផងដែរ បានអញ្ជើញចុះពិនិត្យស្ថានជំននន់ទឹកភ្លៀងនៅភូមិសាស្រ្តផ្លូវជាតិលេខ២ ក្នុងឃុំលំចង់ ឃុំសំរោង ឃុំរវៀង ស្រុកសំរោង និងបន្តចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅភូមិសាស្រ្តផ្លូវជាតិលេខ៣។
ក្នុងឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំឱ្យមន្ទីរធនធានទឹក និងមន្ទីរសាធារណការ សហការជាមួយអាជ្ញាធរក្រុង ស្រុក ត្រូវត្រៀមការងារទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិជំនន់ទឹកភ្លៀង ដែល នឹងអាចកើតឡើង ជាយថាហេតុជាពិសេស ត្រូវត្រួតពិនិត្យមើល អំពីស្ថានភាពទឹកជំនន់ ហើយត្រូវរាយការណ៍ មកគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រៀមបង្ការឆ្លើយតបដោះស្រាយបានទាន់ពេលវេលា បើមានករណីលិចទឹកនៅតំបន់ណាមួយ។
លោកអភិបាលខេត្ត ក៍បានណែនាំដល់អាជ្ញាធមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយនិងអប់រំបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនសូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង សូមបងប្អូនប្រជាពលរដ្ឋត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជំងឺតម្កាត់ផ្សេងៗនៅរដូវទឹកឡើងនេះ៕
ដោយ ៖ សិលា