ក្រុមអធិរាជស Real Madrid បានផ្តួលក្រុម Barcelona ក្នុងការប្រកួត El Clasico ដើម្បីប្រជែងកំពូលតារាង La Liga ហើយទុកឱ្យក្រុមរបស់លោក Ronald Koeman ធ្លាក់ទៅលេខ៨ក្នុងតារាង។
ការប្រកួត Clasico នេះជាគឺជាលើកដំបូងដោយគ្មាន Lionel Messi និងវីរបុរស Real Sergio Ramos ដែលទាំងពីរនាក់បានទៅចូលរួមជាមួយ Paris St-Germain នៅរដូវក្តៅ ។
កីឡាករ David Alaba រកបានគ្រាប់បាល់មុខឲ្យ Real Madrid នៅនាទីទី៣៥ ហើយលទ្ធផល១ទល់០នេះបានបន្តរហូតដល់ចប់តង់ទី១។ ចូលដល់ការប្រកួតតង់ទី២ ជិតចប់ការប្រកួតទៅហើយខ្សែបម្រើស្លាប Lucas Vazquez បានស៊ុតបន្ថែមគ្រាប់ទី២ នៅនាទីទី៩០+៣ ហើយខ្សែប្រយុទ្ធ Sergio Aguero បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់នៅ Barcelonaនៅម៉ោងបន្ថែមនាទីទី៩០+៧។
គ្រាប់បាល់របស់ Alaba គឺជាគ្រាប់បាល់ល្អបំផុត ដែលអតីតខ្សែការពាររបស់ Bayern Munich រូបនេះរកបានដំបូងក្នុងជំនួបជាមួយ Barcelonaហើយវាគឺជាគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ក្រុម Real Madrid ដែលគាត់បានចូលរួមនៅរដូវក្តៅក្នុងការប្រកួត El Clasico របស់គាត់។
ជ័យជម្នះដ៏ធំធេងនេះធ្វើឲ្យ Real Madrid មានមួយពិន្ទុតាមពីក្រោយក្រុម Real Sociedad នៅលើកំពូលតារាង បន្ទាប់ពីក្រុមនេះបានស្មើក្នុងការប្រកួតចុងម៉ោងកាលពីថ្ងៃអាទិត្យ 2-2 ជាមួយ AtleticoMadrid។ ក្រុម Real Madrid នៅសល់ក្នុងដៃ១ប្រកួតទៀតគឺមាន២០ពិន្ទុ ក្នុង៩ប្រកួត ខណៈក្រុមកំពូលតារាង Real Sociedad មាន២១ ពិន្ទុក្នុង១០ប្រកួតកន្លងទៅ ៕
ដោយ ៖ ភារៈ(រូបភាព ៖ BBC Sport)