ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកកំរៀងចុះបង្រ្កាបករណីភ្នាល់បញ្ជល់មាន់មួយកន្លែងឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០៥នាក់អនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ តាមរបាយការណ៍របស់មន្ត្រីជំនាញអធិការដ្ឋាននគរបាលស្រុកកៀងបានឲ្យដឹងថា÷កាលពីថ្ងៃ​ សៅរ៍​ ៩រោច​ខែ​អស្សុជ​ឆ្នាំ​ឆ្លូវ​ត្រីស័ក​ព.ស.២៥៦៥​ត្រូវនឹងថ្ងៃទី​៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤០នាទីនៅចំណុចដីចម្ការភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀងខេត្តបាត់​ដំ​បង​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកវេសេ​នី​យ៍ឯក​ លឹម ​ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ​បាល​ព្រហ្មទណ្ឌ​ លោកវរសេនីយ៍ទោ​ វេ​ គឹមចត់​ ជាអធិការនគរបាលស្រុក​កំរៀង​ បានដឹកនាំមន្រ្តីផ្នែកជំនាញបង្រ្កាបករណីលេងល្បែងភ្នាល់(បញ្ជល់មាន់)មួយករណីក្នុងបទល្មើសជាក់ស្ដែង​ ក្នុង​នោះបានឃាត់ខ្លួនអ្នក​ប្រព្រឹត្តចំនួន ០៥នាក់គឺ៖

ទី១- ឈ្មោះ ញឹប ម៉ៅ ភេទប្រុសអាយុ ៦២ឆ្នាំ រស់នៅភូមិតាំងយូ ឃុំអូរដាស្រុកកំរៀង ខេត្តបាត់ដំបង ។

ទី២- ឈ្មោះ ពៅ ឡឹង ភេទប្រុសអាយុ ២៦ឆ្នាំរស់​នៅភូមិភ្នំមួយរយ ឃុំត្រាំង ស្រុកកំរៀងខេត្តបាត់​ដំបង ។

ទី៣- ឈ្មោះ ជួប ចិត្រ ភេទប្រុសអាយុ ៤១ឆ្នាំរស់​នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ។

ទី៤- ឈ្មោះ តេង យ៉ីម ភេទប្រុសអាយុ ៥២ ឆ្នាំរស់​នៅភូមិលំផាត់ឃុំអូរដា ស្រុកកំរៀងខេត្តបាត់ដំបង ។

ទី៥-ឈ្មោះ អ៊ុំ វណ្ណ ភេទប្រុស អាយុ ៦១ ឆ្នាំរស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ។

-ដកហូតវត្ថុតាងរួមមាន៖

-ម៉ូតូចំនួន០៤គ្រឿង សត្វមាន់ចំនួន ០២ក្បាលនិងស៊ុំសម្រាប់ក្រុងមាន់ចំនួន០៣​ ជញ្ជីងសម្រាប់ថ្លឹងមាន់ចំ​នួន​០១​។ 

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកបានរៀប​ចំសំណុំរឿងបញ្ជូនអ្នក​ប្រព្រឹត្ត ខាងលើរួមទាំងវត្ថុតាងមកកាន់ការិយាល័យជំនាញអនុវត្តតាម​នីតិវិធី​ ច្បាប់៕

ដោយ៖ ស សារ៉េត


ចែករំលែក៖