ខេត្តបាត់ដំបង៖ តាមរបាយការណ៍របស់មន្ត្រីជំនាញអធិការដ្ឋាននគរបាលស្រុកកៀងបានឲ្យដឹងថា÷កាលពីថ្ងៃ សៅរ៍ ៩រោចខែអស្សុជឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤០នាទីនៅចំណុចដីចម្ការភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀងខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវេសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការនគរបាលស្រុកកំរៀង បានដឹកនាំមន្រ្តីផ្នែកជំនាញបង្រ្កាបករណីលេងល្បែងភ្នាល់(បញ្ជល់មាន់)មួយករណីក្នុងបទល្មើសជាក់ស្ដែង ក្នុងនោះបានឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ០៥នាក់គឺ៖
ទី១- ឈ្មោះ ញឹប ម៉ៅ ភេទប្រុសអាយុ ៦២ឆ្នាំ រស់នៅភូមិតាំងយូ ឃុំអូរដាស្រុកកំរៀង ខេត្តបាត់ដំបង ។
ទី២- ឈ្មោះ ពៅ ឡឹង ភេទប្រុសអាយុ ២៦ឆ្នាំរស់នៅភូមិភ្នំមួយរយ ឃុំត្រាំង ស្រុកកំរៀងខេត្តបាត់ដំបង ។
ទី៣- ឈ្មោះ ជួប ចិត្រ ភេទប្រុសអាយុ ៤១ឆ្នាំរស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ។
ទី៤- ឈ្មោះ តេង យ៉ីម ភេទប្រុសអាយុ ៥២ ឆ្នាំរស់នៅភូមិលំផាត់ឃុំអូរដា ស្រុកកំរៀងខេត្តបាត់ដំបង ។
ទី៥-ឈ្មោះ អ៊ុំ វណ្ណ ភេទប្រុស អាយុ ៦១ ឆ្នាំរស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ។
-ដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូចំនួន០៤គ្រឿង សត្វមាន់ចំនួន ០២ក្បាលនិងស៊ុំសម្រាប់ក្រុងមាន់ចំនួន០៣ ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន០១។
នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនអ្នកប្រព្រឹត្ត ខាងលើរួមទាំងវត្ថុតាងមកកាន់ការិយាល័យជំនាញអនុវត្តតាមនីតិវិធី ច្បាប់៕
ដោយ៖ ស សារ៉េត