ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន បានអនុញ្ញាតឱ្យលោកមាន ភារ៉ុង ទីប្រឹក្សាអគ្គនាយក និងលោក ប្រាក់ សុម៉ាធី ប្រធានគ្រប់គ្រងសុនខ នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ចូលជួបពិភាក្សាស្តីពីគម្រោងផែនការផ្តល់សុនខជំនាញហិតគ្រឿងញៀន

ចែករំលែក៖

     ភ្នំពេញ ៖ នៅថ្ងៃថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមន្ទីរប្រឆាំងគ្រឿងញៀន លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន បានអនុញ្ញាតឱ្យ លោកមាន ភារ៉ុង ទីប្រឹក្សាអគ្គនាយក និង លោក ប្រាក់ សុម៉ាធី ប្រធានគ្រប់គ្រងសុនខនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ចូលជួបពិភាក្សាស្តីពីគម្រោងផែនការផ្តល់សុនខជំនាញហិតគ្រឿងញៀនដល់មន្ទីរប្រឆាំងគ្រឿងញៀន និងត្រៀមបើកវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងសុនខដល់មន្ត្រីនគរបាលជាតិនៃមន្ទីរប្រឆាំងគ្រឿងញៀន ។

  នៅក្នុងកិច្ចប្រជុំនេះលោក ប្រាក់ សុម៉ាធី ប្រធានគ្រប់គ្រងសុនខ បានរាយការណ៍ជូនអំពីបច្ចេកទេសនៃការបង្ហាត់សុនខហិតគ្រឿងញៀន និងការបណ្តុះបណ្តាលមន្ត្រីជំនាញ ។

   នៅក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) តាមរយៈ លោកមាន ភារ៉ុង ទីប្រឹក្សាអគ្គនាយកដែលមានបំណងផ្ដល់សុនខហិតគ្រឿងញៀនដល់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីរួមចំណែកបង្ការ ទប់ស្តាត់បទល្មើសគ្រឿងញៀន ៕

ដោយ៖ ស សម


ចែករំលែក៖