ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុតក្រោយការជួយផ្សព្វផ្សាយពីបងប្អូនមហាជន សមត្ថកិច្ចបានរកឃើញក្រុមគ្រួសារ និងអត្តសញ្ញាណរបស់ម្ចាស់ម៉ូតូ ដែលសង្ស័យលោតទឹកពីលើស្ពាន គីហ្សូណានោះឃើញហើយ

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ រហូតមកដល់ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីសមត្ថកិច្ចយើងបានផ្សព្វផ្សាយស្រាវជ្រាវស្វែងរកឃើញក្រុមគ្រួសារ និងអត្តសញ្ញាណម្ចាស់មធ្យោបាយខាងលើ មានឈ្មោះ ខន ធារៈ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់ចាម ដែលមានឪពុកឈ្មោះ ខន ឆេង អាយុ៥៦ឆ្នាំ មុខរបរ មេការសំណង់ និងម្តាយឈ្មោះ សែន សុខហ៊ាង អាយុ៤១ឆ្នាំ មុខរបរ មេផ្ទះ បច្ចុប្បន្នរស់នៅភូមិឃុំខាងលើ ។

ក្រោយពីការបំភ្លឺពីឪពុករបស់ជនរងគ្រោះខាងលើ បានបញ្ជាក់ថា កូនរបស់គាត់មានបញ្ហាបែកបាក់គ្រួសារ បច្ចប្បន្នជនរងគ្រោះដែលសង្ស័យថាលោតទឹកធ្វើអត្តឃាតខាងលើ ក្រុមគ្រួសារកំពុងស្វែងរក ។

សូមបញ្ជាក់ថា ៖​ នគរបាល​ប្រកាសផ្សព្វផ្សាយព័ត៌មានស្វែករកសាច់ញាតិ ឬបង​ប្អូនជនរងគ្រោះឈ្មោះ ខន ធារៈ បន្ទាប់​ពី​មកលោតទឹកសម្លាប់ខ្លួននៅចំណុចចន្លោះបង្គោលទី១០ និង ទី១១​ នៃទីតាំងស្ពានគីហ្សូណា​ បង្កការភ្ញាក់ផ្អេីលដល់​ សមត្ថកិច្ចនៅម៉ោង២០និង៣០នាទី ថ្ងៃ​ទី៥ ខែវិច្ចិកា ឆ្នាំ២០២១​ ដោយមិន​ដឹងពីមូលហេតុ​ ។ 

លោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាមបាន​អោយដឹងថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការជាមួយគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ ហេីយបានពិនិត្យឃេីញថា​ ពិតជាករណីលោតទឹកសម្លាប់​ខ្លួន​ ព្រោះ​នៅទីនោះមានបន្សល់ទុក​មធ្យោបាយ ម៉ូតូ០១គ្រឿង ម៉ាក ស៊ូមើអ៊ិច ពណ៌ ទឹកក្រូចលាយស ពាក់ស្លាកលេខ កំពង់​ចាម 1AA- 7187 ដោយមានកូនសោរជាប់នឹងម៉ូតូ និង មួកសុវត្ថិភាព ពណ៌ក្រហមចំនួនមួយ   

លោក​បាន​បញ្ជាក់​ថា​ ក្រៅពីនោះ​សមត្ថកិច្ច​បានរកឃេីញមាន​ ៖​ កាបូបលុយពណ៌ខ្មៅ មានលុយខ្មែរ ចំនួន ៣០៥០០ រៀល  ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០១ សន្លឹក មានឈ្មោះ ខន ធារៈ ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក អូប៉ូ(oppo) ពណ៌ខ្មៅ(ជាប់លេខកូដ)​ ចិញ្ចៀន០១វង់. ខ្សែក ០១ខ្សែ​ ក្រដាស់សរសេរសុំ​ទោស ០១ សន្លឹក​ ។ 

លោកអធិការបញ្ជាក់បន្ថែមថា បច្ចុប្បន្នសំភារៈខាងលើត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ហើយកំលាំងយើងកំពុងផ្សព្វផ្សាយព័ត៌មានស្វែករកសាច់ញាតិ និងកំពុងពិនិត្យជុំវិញទីតាំងនោះបន្ត ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖