ព័ត៌មានទាន់ហេតុការណ៍៖

បារាំង៖ វាយប្រហារដោយកាំបិតទៅលើកម្លាំងប៉ូលិសនៅទីក្រុង Cannes

ចែករំលែក៖

ក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin នៅថ្ងៃទី ៨ខែវិច្ឆិកា បានប្រកាសថា ប៉ូលិសម្នាក់បានរងរបួសនៅក្នុងហេតុការណ៍វាយប្រហារដោយកាំបិតក្នុងទីក្រុង Cannes ភាគខាងត្បូងប្រទេសបារាំង។
នៅលើបណ្តាញសង្គម Twitter រដ្ឋមន្ត្រី Gerald Darmanin បានប្រកាសថា លោកបានទៅកាន់កន្លែងកើតហេតុដើម្បីពិនិត្យស្ថានភាព។ នៅពេលនេះស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រង ចំណែកជនដៃដល់មិនត្រូវបានប៉ូលិសប្រកាសថាចាប់ខ្លួនបានហើយឬនៅនោះទេ។
ការវាយប្រហារដោយកាំបិតកើតឡើងជាញឹកញាប់នៅក្នុងប្រទេសបារាំង។ កាលពីថ្ងៃទី២ខែវិច្ឆិកាកម្លាំងប៉ូលិសបារាំងក៏បានបាញ់ជនដៃដល់ម្នាក់ដែលកាន់កាំបិតវាយប្រហារនៅស្ថានីយរថភ្លើង Saint Lazare ក្នុងរដ្ឋធានីប៉ារីស។ ការវាយប្រហារដោយកាំបិតភាគច្រើនជាសកម្មភាពវាយប្រហារភេរវកម្ម៕

ដោយ៖ធីរីណា(រូបថត៖Reuters)


ចែករំលែក៖