ព័ត៌មានទាន់ហេតុការណ៍៖

Visa អញ្ជើញអាជីវកម្មដែលទើបបង្កើតថ្មី (Startups) នៅអាស៊ីប៉ាស៊ីហ្វិក ចូលរួមបង្កើតសមត្ថភាពទូទាត់ឌីជីថលជំនាន់ក្រោយ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២១  Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ​នៅក្នុង​ពិភពលោក បាននឹងកំពុងជ្រើសរើសបណ្តាម្ចាស់អាជីវកម្មវដែលទើបបង្កើត​ថ្មី (Startups) នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួមក្នុង“កម្មវិធី ពន្លឿនអាជីវកម្ម” សម្រាប់ឆ្នាំទីពីររបស់ខ្លួន។ សម្រាប់ កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa ផ្តោតលើការបង្កើតឱកាសពាណិជ្ជកម្មសម្រាប់ធុរកិច្ចបង្កើតថ្មី (Startups) ដែលមានគោលបំណងពង្រីកប្រតិបត្តិការរបស់ខ្លួនចូលទៅក្នុងទីផ្សារថ្មី ដើម្បីសហការជាមួយ Visa និងបណ្តាញធនាគារ រដ្ឋាភិបាល ព្រមទាំងដៃគូជំនួញជាច្រើននៅក្នុងតំបន់។

លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ «នៅពេលដែលជំងឺរាតត្បាតមានការផ្លាស់ប្តូរស្ថានភាពឆ្លងនៅក្នុងពិភពលោក តម្រូវការដ៏អស្ចារ្យសម្រាប់បទពិសោធន៍ឌីជីថលដំបូងដែលបង្កើតការគិតថ្មីជុំវិញរូបិយប័ណ្ណឌីជីថល និងទិន្នន័យបើកចំហគ្រប់វិស័យក៏មានការកើនឡើងដែរ។ ធុរកិច្ចបង្កើតថ្មី (Startups) ជាច្រើនបានបង្កើតការច្នៃប្រឌិតថ្មីៗ ដើម្បីទាញយកឱកាសទាំងនេះ» ។ លោកបន្តទៀតថា៖ «សម្រាប់ Visa យើងចង់គាំទ្រដល់អាជីវកម្មដែលទើបបង្កើតថ្មី (Startups) នេះ ដោយជួយពួកគាត់នាំយកអាជីវកម្មដែលជោគជ័យក្នុងតំបន់របស់គាត់ ឆ្លងចូលទៅក្នុងទីផ្សារថ្មីមួយទៀត ដោយផ្តល់ជូននូវដំណោះស្រាយ និងបណ្តាញទំនាក់ទំនង ដើម្បីដោះស្រាយនូវភាពស្មុគស្មាញក្នុងការបោះជំហានចូលទៅកាន់ភូមិសាស្ត្រថ្មី»។

កម្មវិធី ពន្លឿនអាជីវកម្ម របស់ Visa  ត្រូវបានរចនាឡើងសម្រាប់ប្រភេទអាជីវកម្ម​ដែលទើបបានបង្កើតថ្មី (Startups) ជាមួយដំណោះស្រាយដែលទទួលបានជោគជ័យរួចទៅហើយនៅក្នុងទីផ្សាររបស់ខ្លួន ប៉ុន្តែកំពុងតែសម្លឹងឆ្ពោះទៅរកដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍអាជីវកម្ម។ ក្នុងនាមជាក្រុមហ៊ុនពាណិជ្ជកម្មឈានមុខគេមួយនៅក្នុងពិភពលោក Visa ឈរនៅក្នុងតួនាទីដ៏ពិសេសមួយ ក្នុងការជួយដល់ធុរកិច្ច​បង្កើតថ្មី (Startups)ធ្វើយ៉ាងណាឲ្យពួកគេអាចឈានជើងចូលទៅកាន់ភូមិសាស្ត្រថ្មី និងអាចចាប់យកក្រុមអតិថិជនថ្មីៗផងដែរ។

ផ្តោតសំខាន់លើ ចរន្តប្រាក់ រូបិយប័ណ្ណឌីជីថល ទិន្នន័យបើកចំហគ្រប់វិស័យ និង ទំនាក់ទំនងពាណិជ្ជកម្ម

ជាមួយនឹងការកើនឡើងនៃការរំពឹងទុកលើបទពិសោធន៍អទិភាពឌីជីថលពីអ្នកប្រើប្រាស់ និងម្ចាស់ធុរកិច្ចដែលទើបចាប់ផ្តើមអាជីវកម្ម (Startups)ដែលនឹងចូលរួមនៅក្នុងក្រុមឆ្នាំ ២០២២ នឹងត្រូវត្រៀមខ្លួនរួចជាស្រេច​ដើម្បីធ្វើការលើឱកាសផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា មួយចំនួនឲ្យបានលឿនជាទីបំផុតនៅអាស៊ីប៉ាស៊ីហ្វិក រួមមាន៖

• កែសម្រួល និងបង្កើនលទ្ធភាពក្នុងការពង្រីកចរន្តទូទាត់ប្រាក់ រវាងអ្នកប្រើប្រាស់ ម្ចាស់ធុរកិច្ច និងរដ្ឋាភិបាល ដើម្បីបង្កើតនូវមធ្យោបាយថ្មីក្នុងការបង់ប្រាក់ និងទទួលប្រាក់ ទាំងក្នុង និងក្រៅប្រទេស។
• ការផ្តល់វិធីសាស្រ្តទូទាត់ប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ដូចជាការប្រើប្រាស់រូបិយប័ណ្ណឌីជីថល តាមរយៈការអភិវឌ្ឍន៍ និងការទទួលយកblockchain ។
• ប្រើប្រាស់បរិស្ថាននៃទិន្នន័យបើកចំហ ដើម្បីសម្រួលដល់ការសម្រេចចិត្ត និងការដាក់ពិន្ទុរ នៅក្នុងផ្នែកនៃអត្តសញ្ញាណឌីជីថល ការគ្រប់គ្រង ការអនុម័ត ការផ្តល់ពិន្ទុឥណទាន ក៏ដូចជាការគ្រប់គ្រងហានិភ័យ និង ការក្លែងបន្លំ
• ផ្តល់ជូននូវបទពិសោធន៍នៃការទិញទំនិញផ្ទាល់ខ្លួនប្លែកៗ  តាមរយៈគំរូឥណទានថ្មីៗ ដូចជា ទិញឥឡូវនេះ បង់ប្រាក់នៅពេលក្រោយ និងដំណោះស្រាយដោយភាពស្មោះត្រង់ជាដើម
• ពន្លឿនការធ្វើឌីជីថលនីយកម្មនៃធុរកិច្ចតាមរយៈការរកដំណោះស្រាយសម្រួលលើការធានាឥណទាន និង ការអភិវឌ្ឍដំណោះស្រាយទូរស័ព្ទចល័តដំបូង លើការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់

ជួយម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មី (Startups) ពង្រីកអាជីវកម្មរបស់ពួកគេVisa បានណែនាំនូវ កម្មវិធីពន្លឿនអាជីវកម្ម នៅអាស៊ីប៉ាស៊ីហ្វិកក្នុងខែធ្នូឆ្នាំ ២០២០។ ការចាប់ផ្តើមពីឆ្នាំដំបូងរួមមាន ក្រុមហ៊ុន Brankas ជាក្រុមហ៊ុនFintech ដែលផ្តល់ជូននូវកម្មវិធីដំណោះស្រាយហិរញ្ញវត្ថុ ក្រុមហ៊ុន Curlec ជាវេទិកាគ្រប់គ្រងការទិញ ជួយសម្រួលដល់ការទូទាត់ និងប្រតិបត្តិការដែលកើតឡើងដដែលៗ ក្រុមហ៊ុន DigitSecure ជាវេទិកាទទួលយក omnichannel ក្រុមហ៊ុន ModusBox ជាវេទិកាប្រភពបើកចំហសម្រាប់ការទូទាត់តាមពេលវេលាជាក់ស្តែង និង ក្រុមហ៊ុន  Open ជាវេទិកាធនាគារថ្មីសម្រាប់អាជីវកម្មខ្នាតតូច។ ក្រុមហ៊ុនទាំងនេះបានបញ្ចប់សកម្មភាពរបស់ពួកគេជាមួយនឹងការផ្សព្វផ្សាយផលិតផលដល់អតិថិជន និងបណ្តាញដៃគូជំនួញរបស់ Visa រាប់រយនាក់នៅទូទាំងតំបន់។

ការចូលរួមជាមួយកម្មវិធីចាប់បើកទទួលពាក្យនៅថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ និង បិទនៅថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២២ ដោយសារតែកម្មវិធីនឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលខែមេសា ឆ្នាំ ២០២២។ កម្មវិធី ពន្លឿនអាជីវកម្មរបស់ Visa គឺជាផ្នែកថ្មីមួយនៃវេទិកា និងសកម្មភាព សម្រាប់សហគមន៍ធុរកិច្ចបង្កើតថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងការយកចិត្តទុកដាក់របស់ខ្លួនក្នុងការគាំទ្រដល់ការអភិវឌ្ឍជាលក្ខណៈអន្ដរជាតិ កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa ក្លាយទៅជាកម្មវិធីមួយដ៏សមស្របសម្រាប់ប្រភេទធុរកិច្ច​បង្កើតថ្មី ស៊េរី A និងខ្ពស់ជាងនេះ ដែលមានការប្តេជ្ញាចិត្តរយៈពេលវែងឆ្ងាយ ចំពោះការកើនឡើង ក៏ដូចជាប្រតិបត្តិការអាជីវកម្មដែលកំពុងមានស្រាប់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមាន សុពលភាព និងដំណោះស្រាយដែលបានអះអាង។

សម្រាប់ព័ត៌មានបន្ថែម និងរបៀបដាក់ពាក្យស្នើសុំ សូមចូលទៅកាន់គេហទំព័រ៖https://www.visa.com.sg/apaccelerator

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)​
ក្រុមហ៊ុន Visa Worldwide Pte. Limited​
ទូរស័ព្ទ ៖ (84) 28 3520 7439
អុីម៉ែល ៖  [email protected]​

កញ្ញា គ្រី​ សុវណ្ណារី

ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ ៖ (855) 11 733 368

អុីម៉ែល៖ [email protected]


ចែករំលែក៖