ព័ត៌មានទាន់ហេតុការណ៍៖

Visa អញ្ជើញអាជីវកម្មដែលទើបបង្កើតថ្មី (Startups) នៅអាស៊ីប៉ាស៊ីហ្វិក ចូលរួមបង្កើតសមត្ថភាពទូទាត់ឌីជីថលជំនាន់ក្រោយ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២១  Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ​នៅក្នុង​ពិភពលោក បាននឹងកំពុងជ្រើសរើសបណ្តាម្ចាស់អាជីវកម្មវដែលទើបបង្កើត​ថ្មី (Startups) នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួមក្នុងកម្មវិធី ពន្លឿនអាជីវកម្ម សម្រាប់ឆ្នាំទីពីររបស់ខ្លួន សម្រាប់ កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa ផ្តោតលើការបង្កើតឱកាសពាណិជ្ជកម្មសម្រាប់ធុរកិច្ចបង្កើតថ្មី (Startups) ដែលមានគោលបំណងពង្រីកប្រតិបត្តិការរបស់ខ្លួនចូលទៅក្នុងទីផ្សារថ្មី ដើម្បីសហការជាមួយ Visa និងបណ្តាញធនាគារ រដ្ឋាភិបាល ព្រមទាំងដៃគូជំនួញជាច្រើននៅក្នុងតំបន់។

លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ «នៅពេលដែលជំងឺរាតត្បាតមានការផ្លាស់ប្តូរស្ថានភាពឆ្លងនៅក្នុងពិភពលោក តម្រូវការដ៏អស្ចារ្យសម្រាប់បទពិសោធន៍ឌីជីថលដំបូងដែលបង្កើតការគិតថ្មីជុំវិញរូបិយប័ណ្ណឌីជីថល និងទិន្នន័យបើកចំហគ្រប់វិស័យក៏មានការកើនឡើងដែរ ធុរកិច្ចបង្កើតថ្មី (Startups) ជាច្រើនបានបង្កើតការច្នៃប្រឌិតថ្មីៗ ដើម្បីទាញយកឱកាសទាំងនេះ» លោកបន្តទៀតថា៖ «សម្រាប់ Visa យើងចង់គាំទ្រដល់អាជីវកម្មដែលទើបបង្កើតថ្មី (Startups) នេះ ដោយជួយពួកគាត់នាំយកអាជីវកម្មដែលជោគជ័យក្នុងតំបន់របស់គាត់ ឆ្លងចូលទៅក្នុងទីផ្សារថ្មីមួយទៀត ដោយផ្តល់ជូននូវដំណោះស្រាយ និងបណ្តាញទំនាក់ទំនង ដើម្បីដោះស្រាយនូវភាពស្មុគស្មាញក្នុងការបោះជំហានចូលទៅកាន់ភូមិសាស្ត្រថ្មី»

កម្មវិធី ពន្លឿនអាជីវកម្ម របស់ Visa  ត្រូវបានរចនាឡើងសម្រាប់ប្រភេទអាជីវកម្ម​ដែលទើបបានបង្កើតថ្មី (Startups) ជាមួយដំណោះស្រាយដែលទទួលបានជោគជ័យរួចទៅហើយនៅក្នុងទីផ្សាររបស់ខ្លួន ប៉ុន្តែកំពុងតែសម្លឹងឆ្ពោះទៅរកដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍអាជីវកម្ម។ ក្នុងនាមជាក្រុមហ៊ុនពាណិជ្ជកម្មឈានមុខគេមួយនៅក្នុងពិភពលោក Visa ឈរនៅក្នុងតួនាទីដ៏ពិសេសមួយ ក្នុងការជួយដល់ធុរកិច្ច​បង្កើតថ្មី (Startups)ធ្វើយ៉ាងណាឲ្យពួកគេអាចឈានជើងចូលទៅកាន់ភូមិសាស្ត្រថ្មី និងអាចចាប់យកក្រុមអតិថិជនថ្មីៗផងដែរ។

ផ្តោតសំខាន់លើ រន្តប្រាក់ រូបិយប័ណ្ណឌីជីថល ទិន្នន័យបើកចំហគ្រប់វិស័យ និង ទំនាក់ទំនងពាណិជ្ជកម្ម

ជាមួយនឹងការកើនឡើងនៃការរំពឹងទុកលើបទពិសោធន៍អទិភាពឌីជីថលពីអ្នកប្រើប្រាស់ និងម្ចាស់ធុរកិច្ចដែលទើបចាប់ផ្តើមអាជីវកម្ម (Startups)ដែលនឹងចូលរួមនៅក្នុងក្រុមឆ្នាំ ២០២២ នឹងត្រូវត្រៀមខ្លួនរួចជាស្រេច​ដើម្បីធ្វើការលើឱកាសផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា មួយចំនួនឲ្យបានលឿនជាទីបំផុតនៅអាស៊ីប៉ាស៊ីហ្វិក រួមមាន៖

កែសម្រួល និងបង្កើនលទ្ធភាពក្នុងការពង្រីកចរន្តទូទាត់ប្រាក់ រវាងអ្នកប្រើប្រាស់ ម្ចាស់ធុរកិច្ច និងរដ្ឋាភិបាល ដើម្បីបង្កើតនូវមធ្យោបាយថ្មីក្នុងការបង់ប្រាក់ និងទទួលប្រាក់ ទាំងក្នុង និងក្រៅប្រទេស។
ការផ្តល់វិធីសាស្រ្តទូទាត់ប្រកបដោយភាពច្នៃប្រឌិតថ្មី ដូចជាការប្រើប្រាស់រូបិយប័ណ្ណឌីជីថល តាមរយៈការអភិវឌ្ឍន៍ និងការទទួលយកblockchain
ប្រើប្រាស់បរិស្ថាននៃទិន្នន័យបើកចំហ ដើម្បីសម្រួលដល់ការសម្រេចចិត្ត និងការដាក់ពិន្ទុរ នៅក្នុងផ្នែកនៃអត្តសញ្ញាណឌីជីថល ការគ្រប់គ្រង ការអនុម័ត ការផ្តល់ពិន្ទុឥណទាន ក៏ដូចជាការគ្រប់គ្រងហានិភ័យ និង ការក្លែងបន្លំ
ផ្តល់ជូននូវបទពិសោធន៍នៃការទិញទំនិញផ្ទាល់ខ្លួនប្លែកៗ  តាមរយៈគំរូឥណទានថ្មីៗ ដូចជា ទិញឥឡូវនេះ បង់ប្រាក់នៅពេលក្រោយ និងដំណោះស្រាយដោយភាពស្មោះត្រង់ជាដើម
ពន្លឿនការធ្វើឌីជីថលនីយកម្មនៃធុរកិច្ចតាមរយៈការរកដំណោះស្រាយសម្រួលលើការធានាឥណទាន និង ការអភិវឌ្ឍដំណោះស្រាយទូរស័ព្ទចល័តដំបូង លើការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់

ជួយម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មី (Startups) ពង្រីកអាជីវកម្មរបស់ពួកគេVisa បានណែនាំនូវ កម្មវិធីពន្លឿនអាជីវកម្ម នៅអាស៊ីប៉ាស៊ីហ្វិកក្នុងខែធ្នូឆ្នាំ ២០២០។ ការចាប់ផ្តើមពីឆ្នាំដំបូងរួមមាន ក្រុមហ៊ុន Brankas ជាក្រុមហ៊ុនFintech ដែលផ្តល់ជូននូវកម្មវិធីដំណោះស្រាយហិរញ្ញវត្ថុ ក្រុមហ៊ុន Curlec ជាវេទិកាគ្រប់គ្រងការទិញ ជួយសម្រួលដល់ការទូទាត់ និងប្រតិបត្តិការដែលកើតឡើងដដែលៗ ក្រុមហ៊ុន DigitSecure ជាវេទិកាទទួលយក omnichannel ក្រុមហ៊ុន ModusBox ជាវេទិកាប្រភពបើកចំហសម្រាប់ការទូទាត់តាមពេលវេលាជាក់ស្តែង និង ក្រុមហ៊ុន  Open ជាវេទិកាធនាគារថ្មីសម្រាប់អាជីវកម្មខ្នាតតូច។ ក្រុមហ៊ុនទាំងនេះបានបញ្ចប់សកម្មភាពរបស់ពួកគេជាមួយនឹងការផ្សព្វផ្សាយផលិតផលដល់អតិថិជន និងបណ្តាញដៃគូជំនួញរបស់ Visa រាប់រយនាក់នៅទូទាំងតំបន់។

ការចូលរួមជាមួយកម្មវិធីចាប់បើកទទួលពាក្យនៅថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ និង បិទនៅថ្ងៃទី ខែ មករា ឆ្នាំ ២០២២ ដោយសារតែកម្មវិធីនឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលខែមេសា ឆ្នាំ ២០២២។ កម្មវិធី ពន្លឿនអាជីវកម្មរបស់ Visa គឺជាផ្នែកថ្មីមួយនៃវេទិកា និងសកម្មភាព សម្រាប់សហគមន៍ធុរកិច្ចបង្កើតថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងការយកចិត្តទុកដាក់របស់ខ្លួនក្នុងការគាំទ្រដល់ការអភិវឌ្ឍជាលក្ខណៈអន្ដរជាតិ កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa ក្លាយទៅជាកម្មវិធីមួយដ៏សមស្របសម្រាប់ប្រភេទធុរកិច្ច​បង្កើតថ្មី ស៊េរី A និងខ្ពស់ជាងនេះ ដែលមានការប្តេជ្ញាចិត្តរយៈពេលវែងឆ្ងាយ ចំពោះការកើនឡើង ក៏ដូចជាប្រតិបត្តិការអាជីវកម្មដែលកំពុងមានស្រាប់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមាន សុពលភាព និងដំណោះស្រាយដែលបានអះអាង។

សម្រាប់ព័ត៌មានបន្ថែម និងរបៀបដាក់ពាក្យស្នើសុំ សូមចូលទៅកាន់គេហទំព័រ៖https://www.visa.com.sg/apaccelerator

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរស័ព្ទ ៖ (84) 28 3520 7439
អុីម៉ែល  trang.nguyen@visa.com

កញ្ញា គ្រី​ សុវណ្ណារី

ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ ៖ (855) 11 733 368

អុីម៉ែល៖ nary@reddot.com.kh


ចែករំលែក៖