ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បេីករថយន្តសម្រាប់លេីកអីវ៉ាន់ដោយបើកបញ្ច្រាសទិសដៅចរាចរណ៍ជ្រុលទៅបុកម៉ូតូបណ្តាលឱ្យនារីម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់បេីករថយន្តសម្រាប់ចូកលេីកអីវ៉ាន់ដាក់ក្នុងទូកុងតឺន័រ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជេីងទៅត្បូងទាំងបញ្ច្រាសទិសដៅចរាចរណ៍។ ខណៈបើកមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលទៅបុកម៉ូតូម៉ាកស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញFN-0958 បណ្តាលឱ្យនារីម្នាក់រងរបួសធ្ងន់ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ