ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរស២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តពីចំហៀងពេញទំហឹងនៅត្រង់ផ្លូវបំបែកជាបួន​ កាលពីវេលាម៉ោង១១និង៥០នាទីយប់​ ថ្ងៃទី៩​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅចំណុចភ្លើងស្តុបបូកគោ​ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។ 

   តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស​ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BE-3316 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជេីង។ខណៈរថយន្តនេះបើកមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូធុនធំពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CV-1155​ បេីកបរដោយបុរសម្នាក់រួមដំណេីរជាមួយបុរសម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុង​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនក៏ជ្រុលទៅបុកចំពីចំហៀងពេញទំហឹងបណ្តាលឱ្យបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់​ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ 

   ក្រោយកេីតហេតុមានបងប្អូនភាគីខាងម៉ូតូបានចេញមុខមកដោះស្រាយដោយព្រមចេញថ្លៃជួសជុលទៅលេីរថយន្តដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖