ខ្សែប្រយុទ្ធ Ciro Immobile បានចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិអុីតាលីជាមួយនឹងរបួសកាលពីថ្ងៃអង្គារមុនការប្រកួតជម្រុះ World Cup ក្នុងតំបន់អឺរ៉ុបដ៏សំខាន់ជាមួយក្រុមស្វីស ខណៈដែលបញ្ហាជ្រើសរើសបានកើតមានឡើងសម្រាប់ម្ចាស់ជើងឯកអឺរ៉ុបមួយនេះ។
សហព័ន្ធបាល់ទាត់អុីតាលី (FIGC) បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា ការត្រួតពិនិត្យបង្ហាញថា ខ្សែប្រយុទ្ធក្រុម Lazio រូបនេះមានបញ្ហាសាច់ដុំ ហើយកីឡាករ Gianluca Scamacca របស់ក្រុម Sassuolo ត្រូវបានកោះហៅឱ្យមកជំនួសរូបគាត់។
អុីតាលី ត្រូវជួបជាមួយស្វីស ក្នុងទីក្រុងរ៉ូម នៅថ្ងៃសុក្រ មុនពេលធ្វើដំណើរទៅកាន់ប្រទេសអៀរឡង់ខាងជើង នៅថ្ងៃចន្ទ ដើម្បីបញ្ចប់យុទ្ធនាការជម្រុះរបស់ពួកគេក្នុងតំបន់អឺរ៉ុប។
ការប្រកួតជាមួយនឹងក្រុមស្វ៊ីសនឹងមានសារសំខាន់ណាស់ ខណៈដែលបច្ចុប្បន្នអុីតាលីកំពុងស្ថិតក្នុងកម្រិតជាមួយពួកគេដោយមាន១៤ពិន្ទុនៅលើកំពូលតារាងនៃពូល C ដែលនាំមុខគេដោយមានគ្រាប់បាល់ខុសគ្នា។
ខ្សែបម្រើ Nicolo Barella និងខ្សែការពារ Giorgio Chiellini ក៏មានការសង្ស័យពីរបួសផងដែរ។ FIGC បាននិយាយថា កីឡាករទាំង២នេះមិនបានហ្វឹកហាត់កាលពីថ្ងៃអង្គារទេ ខណៈដែលពួកគេបានធូរស្បើយពីការដួលថ្មីៗនេះ។
គ្រូបង្វឹកក្រុមអុីតាលីលោក Roberto Mancini បានបាត់បង់កីឡាករ Nicolo Zaniolo និង Lorenzo Pellegrini ដោយសាររបួសកាលពីថ្ងៃចន្ទ ខណៈដែលកីឡាករ Marco Verratti ដែលជាសមាជិកសំខាន់នៃក្រុមឈ្នះពានរង្វាន់ Euro 2020 របស់គាត់មិនត្រូវបានកោះហៅទេដោយសារបញ្ហាត្រគាក ៕
ដោយ៖ ភារៈ(រូបភាព ៖ channelnewsasia.com)