ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Immobile ចាកចេញពីជំរុំហ្វឹកហាត់ខកខានក្នុងជំនួបអ៊ីតាលីជាមួយស្វ៊ីសវគ្គជម្រុះ World Cup

ចែករំលែក៖

ខ្សែប្រយុទ្ធ Ciro Immobile បានចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិអុីតាលីជាមួយនឹងរបួសកាលពីថ្ងៃអង្គារមុនការប្រកួតជម្រុះ World Cup ក្នុងតំបន់អឺរ៉ុបដ៏សំខាន់ជាមួយក្រុមស្វីស ខណៈដែលបញ្ហាជ្រើសរើសបានកើតមានឡើងសម្រាប់ម្ចាស់ជើងឯកអឺរ៉ុបមួយនេះ។

សហព័ន្ធបាល់ទាត់អុីតាលី (FIGC) បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា ការត្រួតពិនិត្យបង្ហាញថា ខ្សែប្រយុទ្ធក្រុម Lazio រូបនេះមានបញ្ហាសាច់ដុំ ហើយកីឡាករ Gianluca Scamacca របស់ក្រុម Sassuolo ត្រូវបានកោះហៅឱ្យមកជំនួសរូបគាត់។

អុីតាលី ត្រូវជួបជាមួយស្វីស ក្នុងទីក្រុងរ៉ូម នៅថ្ងៃសុក្រ មុនពេលធ្វើដំណើរទៅកាន់ប្រទេសអៀរឡង់ខាងជើង នៅថ្ងៃចន្ទ ដើម្បីបញ្ចប់យុទ្ធនាការជម្រុះរបស់ពួកគេក្នុងតំបន់អឺរ៉ុប។

ការ​ប្រកួត​ជាមួយ​នឹង​ក្រុម​ស្វ៊ីស​នឹង​មាន​សារសំខាន់ណាស់ ខណៈ​ដែល​បច្ចុប្បន្ន​អុីតាលី​កំពុង​ស្ថិត​ក្នុង​កម្រិត​ជាមួយ​ពួកគេ​ដោយ​មាន​១៤​ពិន្ទុ​នៅ​លើ​កំពូល​តារាង​នៃ​ពូល C ដែល​នាំ​មុខ​គេ​ដោយ​មាន​គ្រាប់​បាល់​ខុស​គ្នា។

ខ្សែបម្រើ Nicolo Barella និងខ្សែការពារ Giorgio Chiellini ក៏មានការសង្ស័យពីរបួសផងដែរ។ FIGC បាន​និយាយ​ថា កីឡាករទាំង២នេះ​មិន​បាន​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​អង្គារ​ទេ ខណៈ​ដែល​ពួក​គេ​បាន​ធូរ​ស្បើយ​ពី​ការ​ដួល​ថ្មីៗ​នេះ។

គ្រូបង្វឹកក្រុមអុីតាលីលោក Roberto Mancini បានបាត់បង់កីឡាករ Nicolo Zaniolo និង Lorenzo Pellegrini ដោយសាររបួសកាលពីថ្ងៃចន្ទ ខណៈដែលកីឡាករ Marco Verratti ដែលជាសមាជិកសំខាន់នៃក្រុមឈ្នះពានរង្វាន់ Euro 2020 របស់គាត់មិនត្រូវបានកោះហៅទេដោយសារបញ្ហាត្រគាក ៕

ដោយ៖ ភារៈ(រូបភាព ៖ channelnewsasia.com)


ចែករំលែក៖